ភ្នំពេញ៖ ជនជាតិចិនវៀតណាមនិងបងប្អូនខ្មែរសែស្រឡាយចិនវៀតណាម បាននាំគ្នាសម្រុកទៅទិញគ្រឿងរណ្តាប់សែន នៅផ្សារអូរឫស្សីយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

បើតាមប្រភពពីអាជីវករដែលកំពុងតែមមាញឹកលក់ដូរយ៉ាងញាប់ដៃនៅផ្សារអូរឫស្សី បានឲ្យដឹងថាខ្លួនលក់ដាច់កាន់តែខ្លាំងខណៈថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាមជិតឈានមកដល់។អ្នកមកទិញភាគច្រេីន រកទៀន ធូបក្រដាសសែន គោម ក្រដាសបិទជញ្ជាំងទ្វារជាដើម នឹងរណ្ដាប់សែនមួយចំនួនទៀត។

គណៈកម្មការផ្សារក៏បានជួយសម្រួលជូនបងប្អូនដែលសម្រុកមកទិញ ដូចជាបង្កេីនការរក្សាសន្ដិសុខសុវត្ថិភាពជូនភ្ញៀវ នឹងដេីរល្បាតជុំវិញផ្សារ ដេីម្បីធានាថាភ្ញៀវដែលមកទិញមានសុវត្ថិភាព១០០%។

សូមរំលឹកថាពិធីបុណ្យចូលឆ្នាំចិនវៀតណាម ប្រព្រិតទៅមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ៣០ ៣១ ខែមករា ឆ្នាំ២០២៥ ហេីយជនជាតិចិនវៀតណាម នឹងប្អូនខ្សែរស្រលាយចិនវៀតណាមតែងតែធ្វេីពិធីសែនព្រេន តាមប្រពៃណីជាទំលាប់តរៀងមក៕

អត្ថបទ៖ ត្រយងតូច

Share.