ពានរង្វាន់កីឡាអេឡិចត្រូនិច (eCambodian Premire League) រដូវកាលឆ្នាំ២០២៤-២៥ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៣ ហើយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅឃើញថា កីឡាករ ទឹម វង្សរ៉ាវុធ របស់ក្រុមណាហ្គាណាវើលដ៍ ភ្លាត់ចាញ់លើកទី២ ខណៈកីឡាករ តាំង គីមសុង នាំបឹងកេត ឡើងមកឈរលេខ២បណ្តោះអាសន្ន ត្រឹមសប្តាហ៍ទី១៣។

តារាងចំំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៣

គួរបញ្ជាក់ថា សម្រាប់​ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល​ឆ្នាំ២០២៣ /២៤ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

Share.