សៀមរាប ៖ ក្រុមអ្នកញៀនល្បែងសុីសងជល់មាន់ ប្រមូលផ្តុំគ្នាលេង ដោយភ្លេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឃាត់បាន៩នាក់ សម្ភារៈមួយចំនួនទៀត កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។


តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន ដោយនៅចំណុចខាងលើមានក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ចុះទៅជាក់ស្តែង ឃាត់បានអ្នកញៀនល្បែងចំនួន៩នាក់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។


ក្រុមអ្នកញៀនល្បែងទាំង៩នាក់ ត្រូវបាននាំយកទៅសាកសួរ នៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកពួក អនុវត្តន៍បន្តតាមនីតិវិធី ៕


អត្ថបទ÷តាតុងសែនជ័យ
