​ពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ 2025 AFC U-20 Asian Cup ដែលប្រទេសចិន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា ដោយមាន១៦ប្រទេសចូលរួមប្រកួតប្រជែង។

ស្របពេលក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី ពីតំបន់អាស៊ាន បានហាលអាវធ្លាក់ចេញពីពានរង្វាន់ AFC U-20 Asian Cup 2025 ហើយទោះបីសល់១ប្រកួតទៀតក៏ដោយ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២។

ក្រុម​កូរ៉េខាងត្បូង ជា​អ្នក​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១២លើក គិតចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩មក​។ ដំបូង​ឡើយ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង តែ​ចាប់​ពី​ឆ្នាំ​១៩៧៨ មក​ពានរង្វាន់​នេះ​ប្តូរ​មក​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ។

សម្រាប់​ការ​ប្រកួត​ពានរង្វាន់ 2025 AFC U-20 Asian Cup ជម្រុះ​សល់​ក្រុម​ខ្លាំង​ចំនួន​១៦ក្រុម ដើម្បី​ប្រកួត​ស្វែង​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប នៅ​៦កីឡដ្ឋាន​ផ្សេង​គ្នា​ក្នុង​​ប្រទេស​ចិន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ក្រុម​ដែល​កក់កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIFA U-20 World Cup៕

Share.