នៅក្នុងខែសីហា ឆ្នាំ ២០២៦ ក្រុមបាល់ទាត់ Johor Darul Ta’zim បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ គឺការប្រកួតមិនស្គាល់ចាញ់សោះក្នុងលីគចំនួន ១០៩ ប្រកួតជាប់ៗគ្នា (គិតចាប់តាំងពីខែមេសា ឆ្នាំ ២០២១ មក) ដោយបានវ៉ាដាច់កំណត់ត្រាចាស់របស់ក្លឹប ASEC Mimosas នៃប្រទេសកូតឌីវ័រ។

ជាមួយការចាប់ផ្តើមដ៏ល្អ នៅរដូវកាល ២០២៦/២៧ ក្រុមបាល់ទាត់ Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយការឈ្នះពាន Charity Cup និងបានយកឈ្នះ Kuching City ក្នុងលទ្ធផល ៣-០ ប្រកួតទី១ ក្នុងលីគកំពូលម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ក្លិបបាល់ទាត់ JDT គឺជាក្រុមដ៏ជោគជ័យមួយក្នុងតំបន់អាស៊ាន ដែលបានកក់ត្រាមជើងឯកលីគ ១២ សម័យកាលជាប់ៗគ្នា ក្នុងលីគម៉ាឡេស៊ី។ JDT គឺជាក្លឹបដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (ASEAN) ដែលបានឈ្នះពានរង្វាន់លំដាប់ទីពីររបស់អាស៊ីគឺ AFC Cup ក្នុងឆ្នាំ ២០១៥។
ក្រុមបាល់ទាត់ JDT ឬមានរហស្សនាមថា «ខ្លាភាគខាងត្បូង» (Southern Tigers) គឺជាក្លឹបបាល់ទាត់អាជីពដ៏ខ្លាំងបំផុត ដែលមានមូលដ្ឋាននៅទីក្រុង Johor Bahru រដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ ក្លឹបនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៧២ ក្រោមឈ្មោះ PKENJ FC មុននឹងប្ដូរមកឈ្មោះបច្ចុប្បន្ននៅក្នុងឆ្នាំ ២០១៣ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ Tunku Ismail Idris៕

