ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ជម្រើសជាតិ​វៀតណាម នឹង​បើក​ទ្វារ​កីឡដ្ឋាន Mỹ Đình ក្នុង​ទីក្រុម​ហាន់ណូយ ដើម្បី​ទទួល​ក្រុម​ជម្រើសជាតិថៃ ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ជើង​ទី២ ពាន​រង្វាន់​ប្រចាំតំបន់​អាស៊ាន 2026 ASEAN Championship នៅ​ម៉ោង ៨:០០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។

កាលពីជើងទី១ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះ ២-០ ក្រុមជម្រើសជាតិថៃ កាលពីថ្ងៃទី២២ ខែសីហា នៅក្នុងកីឡដ្ឋាន Rajamangala ទីក្រុម​​បាំង​កក ប្រទេស​ថៃ។

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.