សេដ្ឋកិច្ចហិរញ្ញាវត្ថុ៖ ជាការពិតណាស់ ប្រជាពលរដ្ឋសព្វថ្ងៃរអ៊ូថា ពិបាកក្នុងការសន្សំលុយ សន្សំមិនសល់រមែងតែបង្កើនចំណាយ។ ដូច្នោះការសន្សំមាស គឺមានអត្ថប្រយោជន៍ជាច្រើនស្របតាមបរិបទស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននៅកម្ពុជា។ ហេតុអ្វីយើងត្រូវសន្សំមាស?

- ទ្រព្យគង់៖ មាសជាទ្រព្យសម្បត្តិគង់ជាងសន្សំលុយ តម្លៃមាសអាចបង្កើតបានកម្រៃខ្ពស់កើនឡើងតាមរយៈការសន្សំក្នុងរយៈពេលវែង។ បើស្របតាមស្ថានភាពបរិបទសេដ្ឋកិច្ចសព្វថ្ងៃ តម្លៃមាសអាចមានការប្រែប្រួល និងហក់ឡើងជាលំដាប់ នោះហើយគឺជាឱកាសចំណេញល្អតាមរយៈការសន្សំមាស។
- វិនិយោគមិនខាត: ទោះពេលខ្លះតម្លៃមាសមានទំនោរចុះ ឬថេរ ប៉ុន្តែមាសនៅតែមានឱកាសចំណេញនៅពេលតម្លៃកើនឡើង។ បើទោះបីជាមើលឃើញថា នៅពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃមិនស្ថិតស្ថេរ និងកំពុងអភិវឌ្ឍ តម្លៃមាសបែរជាហក់ឡើងខ្ពស់ទៅវិញ ។ ដូច្នោះការវិនិយោគលើមាសអាចជួយបង្កើនទ្រព្យសម្បត្តិរបស់អ្នកបានដោយមិនខាតបង់។
- មិនពិបាកលក់: មាសគឺជាទ្រព្យដែលងាយស្រួលលក់ផ្លាស់ប្តូរទៅជាសាច់ប្រាក់នៅពេលចាំបាច់។ ទីផ្សារមាសនៅកម្ពុជាមាសគឺមានសក្តានុពល ការសន្សំមាសទុកវាពិតជាងាយស្រួលនៅពេលលោកអ្នកចង់ដោះទល់មួយគ្រាៗ។
- ទប់ទល់នឹងអតិផរណា ៖ មាសគឺជាទ្រព្យប្រភេទរឹងដែលមានតម្លៃស្ថិតស្ថេរនិងមិនងាយរងផលប៉ះពាល់ពីអតិផរណា បើប្រៀបធៀបទៅនឹងរូបបិយបណ្ណផ្សេងៗទៀត។ មាសត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសុវត្ថិភាព ព្រោះវាមានតម្លៃស្ថិតស្ថេរ និងមិនងាយរងផលប៉ះពាល់ពីអតិផរណា។
- ច្នៃជាគ្រឿងអលង្ការ៖ មាសមិនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ វាក៏អាចច្នៃគ្រឿងអលង្ការដ៏មានតម្លៃផងដែរ។ សន្សំមាស ក្រៅពីគិតលើផលចំណេញហើយនោះ មាសក៏អាចជួយលើកសម្រស់អ្នកបានដូចគ្នា រហូតដល់មនុស្សជុំវិញខ្លួនស្ងប់ស្ញែង៕
សូមមើលហាងឆេងមាសថ្ងៃនេះ ៖


