Nugraha Luvi Febrian របស់បញ្ជាការដ្ឋានអង្គរក្ស បានលើកសរសើរដល់ក្រុមទាំង ៧ក្នុងពានតេជោលីគ ឆ្នាំនេះ ដែលមានទម្រង់លេងល្អជាងឆ្នាំមុន និងបានអរគុណព្រះជាម្ចាស់ផ្តល់ឱ្យខ្លួនទទួលបានឱកាសមកលេងនៅកម្ពុជាកាលពីឆ្នាំមុន ហើយបានធ្វើឱ្យខ្លួនបង្កើនការប្រឹងប្រែងរហូតសមត្ថភាពខ្លាំងសម្រាប់ឆ្នាំនេះដ៏អស្ចារ្យនេះ។


Luvi FN កីឡាករជនជាតិឥណ្ឌូណេស៊ី ក៏ជាកីឡាករតែម្នាក់ដែលជាម្ចាស់ពានរង្វាន់ឯកត្តជន «តេជោលីគ» រដូវកាល ២០២៤-២៥ រួមមាន កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ MVP និងពានរង្វាន់កីឡាករវាយប្រយុទ្ធខាងស្ដាំល្អជាងគេ។
ទស្សនាកិច្ចសម្ភាសន៍ កីឡាករ Nugraha Luvi Febrian របស់បញ្ជាការដ្ឋានអង្គរក្ស ក្រោយជួយក្រុមឈ្នះជើងឯក «តេជោលីគ» ជាលើកទី២៖
ក្លិបបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាម្ចាស់ជើងឯក ជាលើកទី២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) ក្រោយយកឈ្នះសមាគមបាល់ទះវិសាខា ក្នុងលទ្ធផល ៣-០ (២៥-២០, ២៥-២០, ២៥-១៨) នៅវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី២៣ កុម្ភ: ២០២៥ ក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕


