គណៈកម្មការរៀប​ចំពាន​រង្វាន់បាល់ទាត់​យុវជន​ខេត្តស្វាយរៀង បានចេញ​សេចក្តី​ជូនដំណឹង​ស្តីពីការ​លក់​​ពាក្យសម្រាប់ការប្រកួតផ្នែកនារី រដូវកាលទី២ ឆ្នាំ២០២៦ ដល់សមាជិកទូទាំងខេត្តស្វាយរៀង ដើម្បីមានឱកាសបានចូលរួមប្រកួត និងដណ្តើមពានរង្វាន់ប្រចាំឆ្នាំមួយនេះ។

សេចក្តីជូនដំណឹងរបស់គណៈកម្មការខេត្តស្វាយរៀង

សូមជម្រាបថា ចំពោះខេត្តស្វាយរៀង គឺតែងតែរៀចចំពានរង្វាន់បាល់ទាត់រៀងរាល់ឆ្នាំ ក្នុងនោះរួមមាន៖ ពានរង្វាន់យុវជនអាយុក្រោម ១៤ឆ្នាំ, ពានរង្វានយុវជនអាយុក្រោម ១៨ឆ្នាំ, ពានរង្វាន់បាល់ទាត់យុវជន និងពានរង្វាន់ផ្នែកនារី ជាដើម។ ខណៈកាលពីខែតុលា ទើបតែបិទបញ្ចប់ការប្រកួតពានរង្វាន់បាល់ទាត់យុវជនប្រចាំខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ ដោយម្ចាស់ជើងឯកបានលើក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ព្រះខ័នរាជស្វាយរៀង ក្រោយឈ្នះលើក្រុមយុវជនសាមគ្គី ដោយលទ្ធផល ០-២ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនៅកីឡដ្ឋានខេត្តស្វាយរៀង៕

អត្ថបទពាក់ព័ន្ធ៖ U18 ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់យុវជន Svay Rieng Cup លើកទី៧ ឆ្នាំ២០២៥

Share.