ភ្នំពេញក្រោន ជួបអាយអេសអាយ ដង្កោសែនជ័យ ខណ:ព្រះខ័នរាជស្វាយរៀង ជួបគិរីវង់ សុខសែនជ័យ នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើង​ទី២ នៃពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ថ្ងៃទី១៨ មីនា ២០២៦ ម៉ោង ៦:០០នាទីល្ងាច។

កម្មវិធីប្រកួតជើងទី២ ម៉ោង ៦:០០នាទីល្ងាច

  • ១៨ មីនា ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប៉ះ គីរីវង់សុខសែនជ័យ ពហុកីឡដ្ឋានជាតិមរតតេជោ (លទ្ធផលជើងទី១ ១-២)
  • ១៨ មីនា ២០២៦៖ ភ្នំពេញក្រោន ប៉ះ អាយអេសអាយ ដង្កោសែនជ័យ​ កីឡដ្ឋានភ្នំពេញក្រោន (លទ្ធផលជើងទី១ ២-២)

ដោយលែកសម្រាប់បឹងកេត និងវិសាខា ដឹក​ដៃគ្នា​ឡើង​ទៅ​កាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុន​គេ នៃ​​ ក្រោយយក​ឈ្នះលើកគូប្រលកួត​សរុប​​ទាំង ២ជើង ក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លទ្ធផលការប្រកួតវគ្គ៨ក្រុម ទាំង២ជើង ៖

  • បឹងកេត ២-០ កងយោធពលខេមរភូមិន្ទ (លទ្ធផល​សរុបទាំង២ជើង ៤-០)
  • វិសាខា ៤-០ ណាហ្គាវើលដ៍ (លទ្ធផល​សរុប​ទាំង២ជើង ៦-២)

គួរ​បញ្ជាក់ថា សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.