បន្ទាប់ពីឃើញមានការប្រកាសសុំជំនួយពីអតីតតារាចម្រៀង លោក សែម សង្វាត តាមរយៈគណនីហ្វេសប៊ុករបស់លោក ដោយបានបញ្ជាក់ពីអាការៈជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរហើយកំពុងសង្គ្រោះបន្ទាន់នោះ មានសាធារណជនបានពួតដៃចូលរួមជួយតាមរយៈការវេរប្រាក់ចូលគណនីធនាគារកូនប្រុសរបស់លោក ក្នុងនោះសង្កេតឃើញថាមានតារាស្រី៣ដួងនៅក្នុងរង្វង់សិល្បៈដែលឈានមុខគេបានចូលរួមជួយថវិកាដល់លោក សែម សង្វាត។
សូមចុចអាន សូមចូលរួមសោក-ស្ដា.យ! តារាចម្រៀង សែម សង្វាត បានទទួលអនិច្ច-កម្មហើយ
តារាស្រី ៣ដួង ដែលមានសទ្ធា ជ្រះថ្លា ចូលរួមជួយថវិកា ដើម្បីទ្រទ្រង់ដល់ក្រុមគ្រួសារលោកក្នុងការប្រើប្រាស់ប្រាក់នេះសម្រាប់ថ្លៃព្យាបាលនោះមានជាដំបូងគេគឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដោយកញ្ញាមានទឹកចិត្តចូលរួម៣០ដុល្លារ បន្តមកទៀតពិធីការិនី ដួង ហ្សូរីតា បានផ្ញើទឹកប្រាក់ចូលរួមចំនួន ១០០ ដុល្លារ តារាចម្រៀងនិងពិធីការិនីប៉ិនខាងវោហា កញ្ញា សុភក្ត្រ កុសម៉ា បានចូលរួមជួយចំនួន៣០ដុល្លារផងដែរ។
ប៉ុន្តែគួរឱ្យស្ដាយជាទីបំផុតព្រោះ ជំងឺធ្វើទុក្ខខ្លាំង មិនអាចទ្រាំទ្របាន លោក សែម សង្វាត បានលាចាកលោកនេះទៅហើយកាលពីរាត្រីទី១ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១២ និង១០នាទី អធ្រាត បន្សល់ទុកត្រឹមការសោកស្ដាយនិងទុក្ខសោកសម្រាប់បងប្អូន កូន និងអ្នកដែលស្រលាញ់រាប់អានលោកតែប៉ុណ្ណោះ។