ក្រុមបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe បានយកឈ្នះ Liverpool ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ 2024–25 EFL Cup (Carabao Cup) កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Wembley Stadium។

នេះគឺជាពានផ្លូវការលើកដំបូងរបស់ក្រុមបាល់ទាត់ Newcastle United ក្នុងរយ:ពេល៧០ឆ្នាំ ដោយឈ្នះលើកចុងក្រោយនៅឆ្នាំ ១៩៥៥ ពានរង្វាន់ FA Cup ទល់នឹង Man City។

ទស្សនាវីដេអូហាយឡាយ៖

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ១០លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២, ២០២៣-២៤) ខណ: Newcastle ឈ្នះលើកដំបូង៕

Share.