នេះគឺជាសមាសភាពក្រុមទាំង ១៥ត្រៀមប្រជែងជើងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 រដូវកាល​ទី២ ឆ្នាំ២០២៥ នៅខេត្តកមពង់​ចាម ដែល​ជាការប្រកួត​មណ្ឌល​ទី៣ នៅ​ចុង​សប្ដាហ៍នេះ ចាប់​ពី​ថ្ងៃ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥។

គិត​ត្រឹម​ពេល​នេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 រដូវកាល​ទី២ ឆ្នាំ២០២៥ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ ២មណ្ឌល​រួច​រាល់​គឺ​ទី១ មណ្ឌលមណ្ឌលពោធិ៍សាត់ និង​មណ្ឌលសៀមរាប។

  • មណ្ឌលពោធិ៍សាត់ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​គឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
  • មណ្ឌលសៀមរាប បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​គឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប
  • មណ្ឌលកំពង់ចាម ប្រកួត​ចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកណ្ដាល ប្រកួត​ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកែប ប្រកួតចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៥

សម្រាប់​ការ​ប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី២ ឆ្នាំ២០២៥ នឹង​​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ៕

Share.