ទីបំផុតពានរង្វាន់ FA Cup រដូវកាល ២០២៤-២៥ រកឃើញក្រុមជើងខ្លាំងចំនួន៤ឡើងទៅ Wembley ដោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Crystal Palace ប៉ះ Aston Villa ខណ: Nottingham Forest ប៉ះ Manchester City ចាប់ផ្តើមប្រកួតពីថ្ងៃទៅ២៦ ខែមេសា ខាងមុខនេះ។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១៣ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕


