Mia Khalifa គឺជាដួងផ្កាយដ៏ល្បីមានចំនួនទស្សនាវីដេអូរបស់នាងច្រើនបំផុតនៅលើវែបសាយ Pornhub ហើយក៏ជាអ្នកដែលរកចំនួនបានច្រើនបំផុតផងដែរនៅលើវែបសាយ OnlyFans។ ប៉ុន្តែបច្ចុប្បន្ននារីរូបស្រស់ដ៏សែនសិចស៊ី ដែលធ្វើឱ្យហ្វេនបាល់ទាត់រំជើបរំជួល ក្រោយស្វែងរកមើលទីតាំងកីឡដ្ឋាន Khalifa តែបែរជាចេញតែរង្វង់មុខរបស់នាង បានសម្រេចចិត្តបែរខ្នងឱ្យពិភពវីដេអូក្ដៅបាត់ទៅហើយ។

ការពិត Mia Khalifa មានឈ្មោះពិតថា Mia Callista កើតនៅក្នុងប្រទេសលីបាណន់ ក្នុងឆ្នាំ១៩៩៣ គ្រួសាររបស់នាងបានភៀសខ្លួនមកកាន់សហរដ្ឋអាមេរិកក្នុងកំឡុងសង្គ្រាមលីបាណង់ខាងត្បូងនាឆ្នាំ២០០១ ខណៈដែលនាងនៅជាកុមារីមានវ័យត្រឹម៨ឆ្នាំ។
ក្រោយផ្លាស់ប្ដូរមករស់នៅអាមេរិក Mia Khalifa បានចូលសិក្សាវិទ្យាល័យ Maryland ហើយមានចូលសិក្សាសាលាយោធានៅ Virginia បន្ទាប់មកបានសិក្សានៅសកលវិទ្យាល័យ Texas El Paso។ នៅក្នុងពេលសិក្សា Khalifa រកប្រាក់បានតាមរយៈការធ្វើការងារជាអ្នកក្រឡុកស្រា ជាតារាម៉ូដែល និងជានារីកាន់ប្រអប់ប្រាក់ក្នុងកម្មវិធី Deal or No Deal ជាភាសាអេស្ប៉ាញ។
កាលពីឆ្នាំ២០១៤ គឺជាឆ្នាំដែល Mia Khalifa បានផ្ទុះការគាំទ្រខ្លាំងនិងល្បីល្បាញក្នុងពិភពឧស្សាហកម្មភាពយន្តក្ដៅសាច់ (សិច) ដោយកាលណោះនាងបានចូលក្នុងឧស្សាហកម្មនេះជាមួយនឹងអតីតស្វាមីដែលជាសង្សារគ្នាតាំងពីរៀនថ្នាក់វិទ្យាល័យ ដោយការផុសរូបភាពស្រើបស្រាលនៅលើ NSFW ហើយបន្តមកទៀតនៅខែតុលា ក្នុងឆ្នាំដដែលនេះ Video ដែលធ្វើឱ្យពិភពម៉ូស្លីមរង្គោះរង្គើ គឺជាវីដេអូការរួមរក្សគ្នាលក្ខណៈបីនាក់របស់ Mia Khalifa ក្នុងឈុតប្រពៃណីម៉ូស្លីម ដែលធ្វើឱ្យឪពុកម្ដាយកាត់កាល់នាងចេញពីគ្រួសារ ចំណែកក្រុម ISIS គំរាមតាមសម្លាប់នាងផងដែរ។

Mia Khalifa បានចាកចេញពីពិភពភាពយន្តក្ដៅសាច់ដោយសារតែវីដេអូខាងលើរងការគំរាមកំហែងតាមសម្លាប់ពីក្រុម ISIS ដោយនាងធ្លាប់បាននិយាយថា៖ «ពួកគេ (ISIS) បានកាត់តរូបខ្ញុំអត់ក្បាលហើយគំរាមថានឹងធ្វើទង្វើនេះមកលើរូបខ្ញុំ។ខ្ញុំពិតជាបារម្ភណាស់ប៉ុន្តែខ្ញុំមិនអាចបង្ហាញបានទេ ព្រោះខ្ញុំអាចបង្ហាញពីភាពទន់ខ្សោយនោះទេ ព្រោះនោះគឺជាអ្វីដែលពួកគេចង់បាន។ ខ្ញុំបានព្យាយាមធ្វើដូចជាគ្មានអ្វីកើតឡើង ប៉ុន្តែខ្ញុំទទួលស្គាល់ថាពេលខ្លះវាតាមលងបន្លាចខ្ញុំម្ដងម្កាលដែរ»។
បន្ទាប់ពីសម្ងំលាក់ខ្លួនមួយរយៈទីបំផុត Mia Khalifa បានត្រលប់មកមានសកម្មភាពនៅលើ Instagram ឡើងវិញកាលពីឆ្នាំ២០១៦ ហើយត្រលប់ទៅចាប់ផ្ដើមជីវិតថ្មីនៅ Texas ដោយឆ្នាំ២០១៧ Khalifa បានប្រកាសថានាងនឹងធ្វើជាពិធីការិនីកម្មវិធីនិយាយពីកីឡាប្រចាំថ្ងៃឈ្មោះ Out of Bounds ប៉ុន្តែនាងបានលាឈប់បន្ទាប់ពីធ្វើការបានត្រឹម២ខែប៉ុណ្ណោះ។
ងាកមកកាន់ជីវិតគ្រួសារវិញ Mia Khalifa បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីដែលជាសង្សារតាំងពីវិទ្យាល័យរបស់ខ្លួនកាលពីឆ្នាំ២០១១ ប៉ុន្តែអ្នកទាំងពីរបានសម្រេចចែកផ្លូវគ្នាដើរ ហើយលែងលះគ្នានៅឆ្នាំ២០១៦។
គិតត្រឹមឆ្នាំ២០២១នេះ Mia Khalifa មានទ្រព្យសម្បត្តិមិនជាប់បំណុលប្រមាណជា៣លានដុល្លារ ចំនួនដ៏ច្រើននេះបានពីគណនីលើបណ្ដាញសង្គមពិសេសពីការរកចំណូលបានយ៉ាងក្រាស់ក្រែលពីគណនីរបស់នាងនៅលើវែបសាយ OnlyFan។
ដើមឆ្នាំ២០២១នេះ អតីតតារាសិចស៊ីដ៏ល្បីល្បាញរូបនេះបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១៦ម៉ឺនដុល្លារចេញពីគណនី OnlyFans របស់ខ្លួនដើម្បីការងារមនុស្សធម៌៕
សម្គាល់៖ កីឡដ្ឋាន Khalifa គឺជាទីតាំងដែលក្រុមគោព្រៃវ័យជំទង់ របស់កម្ពុជានឹងជួបប្រកួតគ្នាជាមួយនឹងកោះ Guam។
ប្រភព៖ ladbible
ប្រែសម្រួល៖ កាច្រឹប

