ព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗរួមជាមួយសត្វសុនក់២
ក្បាល បន្ទាប់ពីត្រូវបានរន្ទះខែប្រាំងបាញ់ខណៈពេលឈរលេងនៅខាងក្រៅផ្ទះ។

ជុំវិញករណីរន្ទះបាញ់នេះផងដែរយោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មនុស្សប្រុសម្នាក់ បានស្លា.ប់ និងសត្វសុនខចំនួន ២ក្បាល បានងា.ប់ ដោយសាររន្ទះបា.ញ់ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
បើតាមអ្នកដឹងហេតុការណ៍បានប្រាប់ថា កាលពីវេលាម៉ោង ១៣:៤៥នាទី មានភ្លៀងលាយឡំនឹងផ្គររន្ទះ ហើយជនរងគ្រោះបានចេញមកឈរនៅក្រៅផ្ទះ ស្រាប់តែពេលនោះក៏រន្ទះបា.ញ់ បា.ញ់មកត្រូវជនរងគ្រោះ និងសត្វសុនខ ០២ក្បាល ដែលដេកក្បែរនោះតែម្ដង។ជនរងគ្រោះដែលស្លា.ប់មាន ឈ្មោះ អ៊ួច ទួច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅបណ្ដោះអាសន្នជាកម្មករជៀជ័រកៅស៊ូ នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ។

បច្ចុប្បន្នស.ពត្រូវបានគ្រួសារ និងអាជ្ញាធរភូមិ-ឃុំ យកទៅបូជា និងធ្វើបុណ្យតាមប្រពៃណី ក្នុងដីសហគមន៍ក្បែរនោះ៕
អត្ថបទ៖ឈុន គឹមហៃ
