ព្រះសីហនុ៖ ក្មេងស្រីម្នាក់ត្រូវរន្ទះបាញ់ស្លា.ប់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤៥ នាទី នៅចំណុច សំបុកមាន់ ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មានករណីគ្រោះធម្មជាតិ (រន្ទះបាញ់)នេះ បណ្ដាលឱ្យក្មេងស្រី ០១នាក់ស្លា.ប់ ដោយមិនពេលកើតហេតុ នៅវេលាម៉ោង ១៣:៤៥នាទី មានភ្លៀងលាយឡំនឹងផ្គររន្ទះ ហើយជនរងគ្រោះកំពុងអង្គុយហូបផ្លែសេមាន់លេងនៅក្រោមផ្ទះ ឈ្មោះ ខុម សុីណាត ដែលត្រូវជាអ្នកជាប់របងផ្ទះគ្នា ភ្លាមនោះស្រាប់តែរន្ទះបាញ់ បាញ់មកត្រូវជនរងគ្រោះតែម្ដង។

សពដែលស្លា.ប់មានឈ្មោះ  ម៉ៅ លីណា  ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅចំណុចកើតហេតុខាងលើ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឈុន គឹមហៃ


Share.