ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិច eCambodian Premier League រដូវកាលទី២ ឆ្នាំ២០២៤-២៥ បានបញ្ចប់ការប្រកួតវគ្គសន្សំហើយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅក្នុងនោះឃើញថា ក្រុមដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ បន្តកៅអីទៅជុំផ្តាច់ព្រ័ត្រ។

តារាងចំណាត់ថ្នាក់សប្តាហ៍ទី២២

សម្រាប់ក្រុមទាំង៦ដែលមានឈ្មោះឡើងទៅជុំផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ផ្តើមការប្រកួតនៅដើមខែឧសា ឆ្នាំ២០២៥ ខាងមុខ។

សម្រាប់​ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល​ឆ្នាំ២០២៣ /២៤ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

Share.