ឌូបៃ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលមានរហ័សនាមថា MbS បានចុះហត្ថលេខាកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាយុទ្ធសាស្រ្តនៅទីក្រុងរីយ៉ាដ អំឡុងដំណើរទស្សនកិច្ចក្នុងតំបន់ឈូងសមុទ្ររបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត រួមមាន៖ វិស័យថាមពល ការរុករករ៉ែ និងវិស័យការពារជាតិ។


ទន្ទឹមគ្នានោះ សេតវិមានបានបង្ហាញថា អារ៉ាប៊ីសាអូឌីត មានផែនការវិនិយោគទឹកប្រាក់ ៦០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានកិច្ចព្រមព្រៀងលក់អាវុធដ៏ធំមួយមានតម្លៃជិត ១៤២ពាន់លានដុល្លារ៕

