ភ្នំពេញ ៖ ស៊ុតមាន់ចំនួនជិត២មុឺនគ្រាប់ដែលឈ្មួញនាំចូលមកពីប្រទេសវៀតណាម ចែកចាយក្នុងរាជធានីភ្នំពេញ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់បាន ខណៈដែលឈ្មួញនាំចូលមក ដោយគ្មានលិខិតអនុញ្ញាតិ កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្រាវជ្រាវ តាមចាប់ឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-0231 ដឹកស៊ុតមាន់ចំនួន១៨០០០គ្រាប់ នាំចូលមកពីបនរទេសវៀតណាម ច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ចូលរាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត តែការនាំចូលរបស់ឈ្មួញពុំមានលិខិតអនុញ្ញាតិ តាមឃាត់រថយន្តបាន ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ក្រោយឃាត់រថយននតដឹកស៊ុតមានបាន សមត្ថកិច្ច នាំយកទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីមានវិធានការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.