ព្រះសីហនុ ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរស័ព្ទតាមដងផ្លូវ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ។


ជនសង្ស័យឈ្មោះ កែវ រតនៈ អាយុ ២៧ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាងដែកបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ស្លាកលេខ ភ្នំពេញ 1JJ-0284 បានធ្វើសកម្មភាពឆក់ទូរស័ព្ទ iPhone 16 Pro Max ពណ៌ទឹកមាស ពីជនរងគ្រោះ ខណៈកំពុងជិះម៉ូតូតាមផ្លូវ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះគេចខ្លួនបាត់ ប៉ុន្តែក្នុងវេលាម៉ោង ១៥និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យនៅហាងទូរស័ព្ទមួយកន្លែង ហើយបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនបណភ្លាមៗ និងនាំទៅសាកសួរនាំនៅប៉ុស្តិ៍។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច
កសាងសំណុំរឿង ដើម្បីចាត់ការបន្តបន្តតាមនិតិវិធីច្បាប់ ៕
អត្ថបទ÷ឈុន គឹមហៃ
