ពោធិ៍សាត់៖ កសិករនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំគ្នាបង្កើនការដាំដំណាំទុរេនបន្ថែមទៀត ដើម្បីត្រៀមផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។ ការសម្រេចបង្កើនការដាំដំណាំមួយប្រភេទនេះ ដោយមើលឃើញពីសក្តានុពលដំណាំធុរេនដែលពួកគាត់រំពឹងថា និងមានទីផ្សារល្អតម្លៃខ្ពស់នាពេលខាងមុខក្រោយពីរាជរដ្ឋាភិបាលសម្រចបាននៅកាបើកទីផ្សារដើម្បីនាំចេញផលទុរេនកម្ពុជាទៅកាន់ប្រទេសចិនទើប បងប្អូនប្រជាពលរដ្ឋនៅឃុំអូរសោមស្រុកវាលវែងសម្រេចនាំគ្នាដាំដុះបន្ថែមកាន់តែច្រើនឡើងទៅតាមលទ្ធភាពទំហំដីតូចធំ និងប្រាក់ចំណាយ ក្នុងពេលដែលចំការដំណាំធុរេនដែលមានស្រាប់កន្លងមក ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញ។

បើតាមការបញ្ជាក់ឲ្យដឹងពីកសិករក្រោយពីប្រមូលផលបានសម្រាប់ទីផ្សារក្នុងស្រុកគឺអាចរកប្រាក់ចំណូលបាន25 ម៉ឺនដុល្លារក្នុងមួយឆ្នាំលើផ្ទៃដីដំណាំទុរេន30 ហិចតា ។ ដោយឡែកចំពោះការត្រៀមនាំចេញវិញ កសិករកំពង់សាងសង់ជាឃ្លាំង វេចខ្ចប់ធុរេនអូសោមដើម្បីសាកល្បងនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខផងដែរ។ ទន្ទឹមគ្នានោះដើម្បីឲ្យការអនុវត្តទទួលបានផលគាប់ប្រសើរ ទៅតាមផែនការ ឯកឧត្តមឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះទៅលើកទឹកចិត្តដល់កសិករដាំធុរេនឲ្យអនុវត្តខ្ជាប់ខ្ជួននៅកម្មវិធីកសិកម្មល្អដើម្បីរក្សាគេឈ្មោះល្អ របស់ធុរេនកម្ពុជា ដោយក្រសួងនិងផ្ដល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឲ្យមានប្រសិទ្ធភាព។

ក្នុងន័យនេះឯកឧត្តមនឹងចាត់មន្ត្រីចុះមកពិនិត្យនិងវាយតម្លៃការរៀបចំឃ្លាំង វេចខ្ចប់ធុរេនសម្រាប់នាំចេញឱ្យត្រូវទៅតាមស្តង់ដារដែលប្រទេសចិនតម្រូវការ។ ជាងនេះទៀត ក្រសួងគ្រោងនឹងបង្កើត stickerកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR codeដើម្បីជួយបង្ការការខ្លែងបន្លំប្រភពកសិផលកម្ពុជាក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញនិងអ្នកទទួលទាន៕

អត្ថបទ៖ ពោធិ៍សាត់

Share.