ក្រុម ASEAN All-Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) ក្រោម​ការដឹក​នាំ​របស់​លោក Kim Sang-sik នឹង​ត្រូវ​ប្រកួតជាមួយក្រុមបាល់ទាត់បិសាចក្រហម Manchester United ក្នុង​ជំនួប​មិត្តភាពអន្តរជាតិ នៅ​ទឹក​ដី​ប្រទេសម៉ាឡេស៊ី នារាត្រី​នេះ ក្នុង​កីឡដ្ឋាន ​Bukit Jalil National ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេសុី វេលាម៉ោង ៧:៤៥នាទីយប់។

កីឡាករគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែល​បានចូលរួមជាមួយក្រុម ASEAN All-Stars ក្នុង​នោះ​មាន​កម្ពុជា កីឡាករ កាន់ ម៉ូ និង ខូលីបាលី អាប់ឌែល ខណ:​បញ្ជី​ឈ្មោះ​កីឡាករ​សរុប​ជាផ្លូវ​ការ​មាន​ចំនួន ២៦នាក់ ដូច​ខាង​ក្រោម៖

រូបភាព៖ SeaSia Gaol

ក្រោយបញ្ចប់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៤-២៥ ក្រុមបាល់ទាត់បិសាចក្រហម Manchester United កាល​ពី​ថ្ងៃទី២៦ ឧសភា បាន​ចេញដំណើរមកកាន់តំបន់អាស៊ានភ្លាមៗ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ASEAN All Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។

នេះគឺជាលើកដំបូងក្នុងរយ:ពេល១៦ឆ្នាំចុងក្រោយ ដែលក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិសារជាថ្មីនៅប្រទេសម៉ាឡេស៊ី ដោយប្រកួតលើកចុងក្រោយគឺនៅឆ្នាំ ២០០៩ បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ២ដងក្នុងលទ្ធផល ៣-២ នៅថ្ងៃទី១៨ ខែកក្កដា និងលទ្ធផល ២-០ នៅថ្ងៃទី២០ ខែកក្កដា។

ចំពោះសមាជិកចុងក្រោយរបស់ Premier League ដែលប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី គឺក្រុម Liverpool កាលពីឆ្នាំ ២០១៥ ដោយបញ្ចប់លទ្ធផលស្មើគ្នា ១-១៕

Share.