

ក្រុមបាល់ទាត់ Asean All Satr ក្រុមការដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង គឺលោក Kim Sang-sik បានជ្រើសយកកីឡាករ កាន់ ម៉ូ សមាជិករបស់វិសាខា និងកីឡាករ ឃូលីបាលី សមាជិករបស់ក្រុម អាយអេសអាយ ដង្កោសែនជ័យ ជាកីឡាករជម្រើស១១នាក់ដំបូង លេងទល់នឹងក្រុមបីសាចក្រហManchester United មកពីអង់គ្លេស ហើយបានយកឈ្នះដោយលទ្ធផល ១-០ នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងកីឡដ្ឋាន Bukit Jalil National Stadium ស្ថិតក្នុងទីក្រុងKuala Lumpur ប្រទេសម៉ាឡេស៊ី។

១គ្រាប់របស់ក្រុម Asean All Star គឺរកបានដោយកីឡាករ Maung Maung Lwin របស់មីយ៉ាន់ម៉ា សមាជិករបស់ក្រុម Lamphun Warriors នៅនាទីទី ៧១។

ក្រៅពីកីឡាករ កាន់ ម៉ូ និងឃូលីបាលី មានកីឡាករដែលប្រកបអាជីបនៅលីគកំពូលកម្ពុជា ២រូបបានបង្ហាញខ្លួនទល់នឹងក្រុមManchester United នោះរួមមាន កីឡាករ Bounphachan Bounkong សញ្ជាតិឡាវ ប្រកបអាជីបនៅព្រះខ័នរាជស្វាយរៀង និងកីឡាករ João Pedro អតីតកីឡាកររបស់ក្រុមអង្គរថាយហ្គឺរ ។




