ក្រុមបាល់ទាត់ Paris Saint-Germain មកពី​បារាំង នឹង​ត្រូវ​ជួប​ក្រុមបាល់ទាត់ Tottenham Hotspur មកពីអង់គ្លេស ក្នុង​ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ថ្មីប្រចាំទ្វិបអ៉ឺរ៉ុប 2025 UEFA Super Cup ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ថ្មីប្រចាំទ្វិបអ៉ឺរ៉ុប UEFA Super Cup បង្កើ​ត​ឡើង​ដើម្បី​ឱ្យក្រុម​ដែល​ជាម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ប្រចាំទ្វីបអឺរ៉ុប លំដាប់ទី១ និងលំដាប់ទី២ ជួប​គ្នា​ដើម្បី​ត្រៀម​បើក​ការ​ប្រកួត​រដូវ​កាល​ថ្មី។

ក្រុមបាល់ទាត់ Paris Saint-Germain មាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥ ក្រោយ​យក​ឈ្នះ​ក្រុម​បាល់ទាត់ Inter Milan មកពី​អ៉ីតាលី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៥-០។

ខណ: ​ក្រុមបាល់ទាត់ Tottenham Hotspur បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក នៃពាន​រង្វាន់​លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាល​ ២០២៤-២៥ ក្រោយ​យក​ឈ្នះ ក្រុម​បាល់ទាត់ Manchester United ក្នុងលទ្ធផល ១-០ វគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ​ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ថ្មីប្រចាំទ្វិបអ៉ឺរ៉ុប UEFA Super Cup បង្កើ​ត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៧៣ ដោយ​ក្រុម​បាល់ទាត់ AFC Ajax គឺ​ជា​ម្ចាស់​ជើង​ឯក ស្រប​ពេល​ Real Madrid ធ្លាប់​ឈ្នះ​ជើង​ឯក​ច្រើន​ជាងគេ ៦លើក Barcelona និង AC Milan ឈ្នះបាន ៥លើក Liverpool បាន​ ៤លើក Atlético Madrid បាន​ ៣លើក៕

Share.