កាសែតថៃ​ Khao Sod បានចេញផ្សាយនាថ្ងៃទី២ ខែមិថុនា នេះថា មានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកលើរថយន្ដយោធាមួយគ្រឿង ដោយបណ្ដាលឱ្យមន្រ្តីយោធាម្នាក់ស្លាប់ និងអ្នករួមដំណើរ ៣នាក់ទៀតរងរបួសនៅស្រុកប៉ាណា ខេត្តប៉ាតានី ប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីឧក្រិដ្ឋជនលួចដាក់គ្រាប់បែកនៅលើរថយន្ដរបស់យោធា។ យ៉ាងណាម៉ិញប៉ូលីសថៃ នឹងបើកការស៊ើបអង្កេតភ្លាមៗ។

លើសពីនេះ ជន​ស៊ីវិល​ម្នាក់​ដែល​កំពុង​បើក​បរ​ឆ្លងកាត់​តំបន់​នោះ​ ក៏បាន​រង​របួស​ស្រាលផងដែរ ខណៈរថយន្តរបស់យោធានោះបាន​ខូចខាត​យ៉ាងដំណំ៕

ប្រភព៖ Khao Sod

Share.