ភ្នំពេញ ៖ នៅតាមចិញ្ចើមផ្លូវសាធារណៈ ពិសេសផ្លូវសម្រាប់អ្នកថ្មើរជើង ត្រូវបានបងប្អូនអ្នកលក់ដូរ តាមផ្ទះ ហាង មួយចំនួន យកធ្វើជាកន្លែងដាក់តាំងរបស់របស់លក់ដូរ ធ្វើឱ្យបាត់នូវសណ្តាប់ធ្នាប់ ទើបនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ១៦៤, ១៣៩ និងផ្លូវ២១៧ ឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ។




តាមអាជ្ញាធរ បានឱ្យដឹងថា ផ្លូវសម្រាប់ទុកថ្មើរជើង មានបងប្អូនអ្នកលក់សូរមួយចំនួន គាត់យកធ្វើជាកន្លែងដាក់តាំងរបស់របរ ទំនិញផ្សេងៗ លក់ដូរទៅវិញ ជាហេតុធ្វើឱ្យបាត់សណ្តាប់ធ្នាប់ ។





ដោយឃើញនូវសភាពបែបនេះ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងសន្តិសុខខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ឡើងវិញ អប់រំដល់ពលរដ្ឋ ប្រកបអាជីវកម្ម សូមរក្សាទុកបំណែកចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើង ជៀសវាងរំលោភចិញ្ចើមផ្លូវ ចំណីផ្លូវសាធារណៈ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន នាំឱ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ដងផ្លូវ ៕

