កំពង់ធំ៖ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងចម្រុះ ផ្នែកសិករងក្រុង ស្រុក និងកម្លាំងរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចមុខព្រែកជើងលោង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេកំពង់ធំ នៅថ្ងៃម្សិលមិញ។

កម្លាំងជំនាញចម្រុះ បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន២៧របាំងប្រវែង១៣០០ម៉ែត្រ ទ្បុកចំនួន៥៤គ្រឿង លូ៥៤មាត់ បង្គោលចំនួន៥៥០ដើម
ចាក់លែងកូនត្រីទំងន់២០គីទ្បូចូលទន្លេវិញ។
ចំពោះសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកំពីងតាគង់ និងចំណុច ព្រែករលំាទ្រុង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ហើយជាលទ្ឋផលអនុវត្តបាន០២ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមមាន÷ របាំងស្បៃមុងចំនួន៨របាំងប្រវែង២២៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៩របាំងប្រវែង៥៩០ម ឡុកចំនួន១៧គ្រឿង លូចំនួន២៦មាត់បង្គោលឈើចំនួន១០២០ដើម៕

អត្ថបទ៖ កំពង់ធំ

