ក្រុមបាល់ទះវិសាខា របស់កម្ពុជា បានយកឈ្នះលើក្រុមនគរបាក្រុងហូជីមិញ ក្នុងការប្រកួតបាល់ទះមិត្តភាពអន្តរជាតិ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយក្នុងប្រកួតនោះវិសាខា បានយកឈ្នះដោយលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃទី២២ ខែមិថុនា នៅសាលវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្នុងជំនួបមិត្តភាពអន្តរជាតិនេះដែរ កីឡាករ វឿន វាសនា ដែលប្រកបអាជីបនៅក្លិបបាល់ទះ Win Streak សមាជិកលីគបាល់ទះតៃវ៉ាន់ ហើយបានត្រលបមកចូលរួម និងជួយក្រុមបាល់ទះវិសាខា យកឈ្នះក្រុមនគរបាលក្រុងហូជីមិញ ដោយកាលពីសិតទី (២២ ២៥, ២៥-១៥, ២៥-១៨, ២៥-២១) ។

សម្រាប់សមាជិករបស់ក្រុមបាល់ទះវិសាខា ភាគច្រើនគឺសុតតែជាកីឡាករដែលមានភាគរយខ្ពស់ក្នុងការបង្ហាញខ្លួនឱ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រកួតពានរង្វាន់  SEA V.League ឆ្នាំ​២០២៥

ក្រោយចប់ការប្រកួតមិត្តភាពអន្តរជាតិខាងលើ ក្រុម​បាល់ទះ​បុរស​​ជម្រើស​ជាតិ​កម្ពុជា ក៏ត្រៀមខ្លួនដើម្បីចេញទៅចូលរួម​​ពានរង្វាន់​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន​ ផ្នែក​បុរស SEA V.League ឆ្នាំ​២០២៥ ក្រោយ​ឈរ​កំពូល​តារាង​នៅ​​ក្នុង​​ពានរង្វាន់ SEA V.League Challenge ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ការប្រកួត​ជម្រុះកាលពីខែ​កញ្ញា ឆ្នាំ​២០២៤ កន្លងទៅ។

ដូច្នេះ​ក្រុមបាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់ SEA V.League ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​កំពុង​រង់ចាំ ខណៈ​ក្រុម​វៀតណាម មាន​ការ​សម្រេច​ជា​បឋម​ថា​នឹង​ធ្លាក់​មក​លេង​ក្នុង​ពានរង្វាន់ SEA V.League Challenge ឆ្នាំ ២០២៥ ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង​មីយ៉ាន់ម៉ា។

សម្រាប់​កម្មវិធីប្រកួត​ទាំង ២ជើង​រួម​មាន៖

ជើងទី១៖ ប្រកួតចាប់​ពី​ថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន
ជើងទី២៖ ប្រកួតចាប់​ពី​ថ្ងៃទី១៨ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី

គួរបញ្ជាក់ថា ក្រុម​បាល់ទះជម្រើសជាតិ​ឥណ្ឌូនេស៊ី និងថៃ ធ្លាប់​ឈ្នះ​បាន​ ២លើកដូច​គ្នា ដោយ​នៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯក​ទាំង២ជើង ខណ:ជើង​ឯក​រង ជើងទី១ ថៃ​ជើង​ទី២ វៀតណាម ដោយឡែក​នៅ​ឆ្នាំ២០២៤ ថៃ​ ឈ្នះជើង​ឯក​ទាំង២ជើង ខណ:​ឥណ្ឌូនេស៊ី ជើង​ឯក​រង​ទាំង២ជើង៕

Share.