ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួមរាល់ទៅលេងក្នុងពានរង្វាន់បាល់ទះផ្នែកបុរសប្រចាំតំបន់អាស៊ាន SEA V.League ឆ្នាំ២០២៥ ក្រោយដណ្ដើមបានកៅអីក្នុងពានរង្វាន់ SEA V.League Challenge ក្នុងនាមជាម្ចាស់ផ្ទះ ប្រកួតកាលពីខែកញ្ញា ឆ្នាំ២០២៤ លើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញកន្លងទៅ។

ដូច្នេះក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវឡើងទៅប្រកួតពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន និងវៀតណាម។
**ក្រុមបាល់ទះជម្រើសជាតិថៃ

**ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន

**ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី

**ក្រុមបាល់ទះជម្រើសជាតិវៀតណាម

សម្រាប់កម្មវិធីប្រកួតមាន ២ជើង រួមមាន៖
ជើងទី១៖ ប្រកួតចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន
ជើងទី២៖ ប្រកួតចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ ធ្លាប់ឈ្នះបាន ២លើកដូចគ្នា ដោយនៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯកទាំង២ជើង ខណ:ជើងឯករង ជើងទី១ ថៃ ជើងទី២ វៀតណាម ដោយឡែកនៅឆ្នាំ២០២៤ ថៃ ឈ្នះជើងឯកទាំង២ជើង ខណ:ឥណ្ឌូនេស៊ី ជើងឯករងទាំង២ជើង៕


