សមាគមបាល់ទាត់សិង្ហបុរី សហការជាមួយ Seventy7 Sports នឹងរៀបចំការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិមួយមានឈ្មោះថា « Lion City Cup» លើកទី២៩ ក្នុងនោះសិង្ហបុរី បានអញ្ជើញក្រុមយុវនចំនួន ៤ប្រទេសផ្សេងគ្នាមកដណ្តើមពាន ដែលគ្រោងនឹងរៀបចំនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

សម្រាប់ប្រទេសដែលម្ចាស់ផ្ទះអញ្ជើញចូលរួមប្រកួតរួមមាន៖

• ទី១ ផ្នែកយុវជន U16មានក្រុមជម្រើសជាតិហ្វីលីពីន ហុងកុង, កម្ពុជា និងម្ចាស់ផ្ទះសិង្ហបុរី

• ទី២ ផ្នែកនារី U16 មានកក្រុមជម្រើសជាតិកូរ៉េខាងត្បូង, ហុងកុង, កម្ពុជា និងម្ចាស់ផ្ទះសិង្ហបុរី

សម្រាប់ការប្រកួតពានរង្វាន់មិត្តភាព Lion City Cup លើកទី២៩ ដែលក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ និងជម្រើសជាតិនារីកម្ពុជា អាយុក្រោម ១៦ឆ្នាំ ត្រៀមចូលរួមការប្រកួត គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Jalan Besar Stadium ។

កម្មវិធីប្រកួតផ្នែកនារី U16

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥

• កម្ពុជា ប៉ះ ហុងកុង ម៉ោង ៥:០០ នាទីរសៀល

• សិង្ហបុរី ប៉ះ កូរ៉េខាងត្បូង ៨:០០ នាទីយប់

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

• កូរ៉េខាងត្បូង ប៉ះ កម្ពុជា ៥:០០ នាទីរសៀល

• ហុងកុង ប៉ះ សិង្ហបុរី ៨:០០ នាទីយប់

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

• ហុងកុង ប៉ះ កូរ៉េខាងត្បូង ៥:០០ នាទីរសៀល  

• សិង្ហបុរី ប៉ះ កម្ពុជា ៨:០០ នាទីយប់

កម្មវិធីប្រកួតយុវជនU16

 ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥

• ហុងកុង ប៉ះ កម្ពុជា ម៉ោង ៥:០០ នាទីរសៀល

• សិង្ហបុរី ប៉ះ កូរ៉េខាងត្បូង ៨:០០ នាទីយប់

 ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

• ហ្វីលីពីន ប៉ះ ហុងកុង ៥:០០ នាទីរសៀល

• កម្ពុជា ប៉ះ សិង្ហបុរី ៨:០០ នាទីយប់

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥

• កម្ពុជា ប៉ះ ហ្វីពីន ៥:០០ នាទីរសៀល

• សិង្ហបុរី ប៉ះ ហុងកុង ៨:០០ នាទីយប់

Share.