កាលពីថ្ងៃទី៣០ មិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាបុរសអាយុក្រោម ២៣ឆ្នាំ សម្រាប់ការប្រកួត ASEAN U-23 Mandiri Cup™ 2025 ខណ:កីឡាករមួយចំនួនខកខានចូលរួមជាមួយក្រុមជម្រើសជាតិ ដោយសារមានភារកិច្ចជាមួយក្លិបរបស់ពួកគេត្រៀមខ្លួនសម្រាប់ការបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជា។

បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាបុរសអាយុក្រោម ២៣ឆ្នាំ

ការប្រកួត ASEAN U-23 Mandiri Cup™ 2025 ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅពូលជាមួយវៀតណាម និងឡាវ សម្រាប់ពូល A មានក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ ខណៈពូល C មានក្រុមថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណ:ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេសុី។
សម្រាប់លក្ខខ័ណ្ឌការប្រកួតតម្រូជ្រើសយកក្រុមឈរលេខ១ មានពិន្ទុខ្ពស់ជាងគេ ៣ក្រុម និងរួមជាមួយក្រុមលេខ២ ល្អជាងគេមួយក្រុមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃជើងឯកតំបន់អាស៊ាននេះ ៕


