
ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស SEA V.League ឆ្នាំ២០២៥ ដែលប្រទេសហ្វីលីពីន ទទួលសិទ្ធិជាម្ចាស់ផ្ទះនៅជើងទី១ បានចេញតម្លៃសំបុត្រសម្រាប់លក់ជូនអ្នកទូស្សនាជាផ្លួវការហើយ។

នេះជាតម្លៃសំបុត្រទូស្សនាការប្រកួតពានរង្វាន់ SEA V.League នៅហ្វីលីពីន៖

- ប្រភេទទី១៖ មានតម្លៃ 2000 ₱ ស្នើនឹង 35.53 $
- ប្រភេទទី២៖ មានតម្លៃ 1500 ₱ ស្នើនឹង 26.65 $
- ប្រភេទទី៣៖ មានតម្លៃ 800 ₱ ស្នើនឹង 14.21 $
- ប្រភេទទី៤៖ មានតម្លៃ 700 ₱ ស្នើនឹង 12.44 $
- ប្រភេទទី៥៖ មានតម្លៃ 600 ₱ ស្នើនឹង 10.66 $
- ប្រភេទទី៦៖ មានតម្លៃ 500 ₱ ស្នើនឹង 8.88 $
- ប្រភេទទី៧៖ មានតម្លៃ 400 ₱ ស្នើនឹង 7.11$
- ប្រភេទទី៨៖ មានតម្លៃ 300 ₱ ស្នើនឹង 5.33 $
- ប្រភេទទី៩៖ មានតម្លៃ 200 ₱ ស្នើនឹង 3.55 $
- ប្រភេទទី១០៖ មានតម្លៃ 100 ₱ ស្នើនឹង 1.78 $

សូមជម្រាបថាសម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវឡើងទៅប្រកួតពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន និងវៀតណាម។





សម្រាប់កម្មវិធីប្រកួតទាំង ២ជើងរួមមាន៖
ជើងទី១៖ ប្រកួតចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន
ជើងទី២៖ ប្រកួតចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ ធ្លាប់ឈ្នះបាន ២លើកដូចគ្នា ដោយនៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯកទាំង២ជើង ខណ:ជើងឯករង ជើងទី១ ថៃជើងទី២ វៀតណាម ដោយឡែកនៅឆ្នាំ២០២៤ ថៃ ឈ្នះជើងឯកទាំង២ជើង ខណ:ឥណ្ឌូនេស៊ី ជើងឯករងទាំង២ជើង៕

