ក្រុមបាល់ទះនារី Korabelka មកពីរុស្ស៊ី ជួបក្រុមបាល់ទះនារីវៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះនារីអន្តរជាតិ VTV International Women’s Volleyball Cup ឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។

ពានរង្វាន់បាល់ទះ មាន ៨ក្រុមចូលរួមប្រជែងពាន៖ ក្រុមជម្រើសជាតិវៀតណាម, ក្រុមជម្រើសជាតិអូស្រ្ត, ក្រុម Sichuan (ចិន), ក្រុម Petro Gazz Angels (ហ្វីលីពីន), ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២១ឆ្នាំ, ក្រុមជម្រើសជាតិថៃ អាយុក្រោម ២១ឆ្នាំ, ក្រុម ចិនតៃប៉ិ និងក្រុម Korabelka (រុស្ស៊ី) ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឡើងនៅខេត្ត Vĩnh Phúc ប្រទេសវៀតណាម។

ប្រាក់រង្វាន់ ពានរង្វាន់បាល់ទះ 2025 VTV International Women’s Volleyball Cup ៖
- ជើងឯក ១២.០០០ ដុល្លារ
- ជើងរង ៧០០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៣ ៥.០០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៤ ២.០០០ ដុល្លារ
សម្រាប់ពានរង្វាន់ VTV International Women’s Volleyball Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមតំណាងប្រទេសវៀតណាម ឈ្នះជើងឯកច្រើនជាងគេចំនួន ៦លើក នៅឆ្នាំ២០០៧, ២០០៩, ២០១០, ២០១៤, ២០១៨ និងឆ្នាំ២០២៣៕


