ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពី FIFA World Cup 2026 ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកីឡាអ៊ីរ៉ង់ លោក Ahmad Donyamali។
ការសម្រេចចិត្តនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ជុំវិញការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ ដែលបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខ និងការចូលរួមក្នុងការប្រកួត។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 គ្រោងនឹងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺនៅសល់តិចជាង ១០០ថ្ងៃទៀតប៉ុណ្ណោះហើយចំពោះការដកខ្លួនរបស់អ៊ីរ៉ង់ អាចនាំឱ្យមានវិធានការវិន័យ ឬទណ្ឌកម្មពី FIFA៕


