ក្រុម​កីឡាករអេឡិចត្រូនិក CFU Gaming បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warrior Invitations 2025 ក្រោយ​យក​ឈ្នះ​លើក​ក្រុម PRO Esports នៅវគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៣-១ កាល​ពី​ល្ងាច​ថ្ងៃទី៦ កក្កដា ២០២៥ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ៦០ម៉ែត្រ)។

នេះ​គឺ​ជា​ជ័យ​ជម្នះ​ជាម្ចាស់​ជើង​ឯក​លើក​ដំបូង​របស់​ក្រុម CFU Gaming ក្នុង​ពាន​រង្វាន់​អន្តរជាតិ​ដែល​មាន​ ៤ប្រទេស​ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ កម្ពុជា សិង្ហបុរី វៀតណាម និង ឡាវ។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ រួម​មាន៖

  • ក្រុម CFU Gaming កម្ពុជា
  • ក្រុម Galaxy Legends កម្ពុជា
  • ក្រុម PRO Esports កម្ពុជា
  • ក្រុម Team Flash KH កម្ពុជា
  • ក្រុម Team Max កម្ពុជា
  • ក្រុម Leon Esports ឡាវ
  • ក្រុម Legion Esports វៀតណាម
  • ក្រុម​ RSG Singapore សិង្ហបុរី

**បញ្ចប់​ការប្រកួត​សម្រាប់​ចំណាត់​ថ្នាក់​ក្រុម​ទទួល​បាន​រួម​មាន៖

ម្ចាស់ជើង​ឯក បាន​ទៅ​លើ​ក្រុម CFU Gaming ទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារ ពាន ១

ជើងឯករង បាន​ទៅលើក្រុម PRO Esports ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ

ចំណាត់​ថ្នាក់​លេខ៣ បាន​ទៅលើ​ក្រុម Galaxy Legends ទទួលបានប្រាក់រង្វាន់ ២ ពាន់ដុល្លារ

សូម​រំលឹក​ថា បន្ទាប់​ពី​ជ័យ​ជម្នះ​លើក​នេះ​ក្រុម​ CFU Gaming នាម​​ជា​ម្ចាសជើង​ឯក MPL KH នឹង​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​​ព្រឹត្តិការណ៍ MLBB Mid Season Cup 2025 ហៅកាត់ MSC ដែល​នឹង​ត្រូវ​រៀប​ចំឡើង​នៅ​ទីក្រុង Riyadh  ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ចាប់​ពី​ថ្ងៃទី១០ ខែកក្កដា រហូត​ដល់​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ខណ:ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់ជើង​ឯក នឹង​ទទួល​បាន​ ១លានដុល្លារអាមេរិក។

ដោយមានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស សហការជាមួយក្រុមហ៊ុន T.Y Media បានរៀបចំនូវព្រឹត្តិការណ៍អន្ដរជាតិដ៏ធំ Exprez Mekong Warrior Invitations 2025 លើកដំបូងនៅកម្ពុជា ដែលមាន ៤ប្រទេស ចូល​រួម​ប្រជែង​ពាន។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Exprez Mekong Warrior Invitations 2025 ក្រុមលេខ១ ទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារ លេខ ២ ទទួលបាន ៣ ពាន់ដុល្លារ និងលេខ៣ ទទួលបាន ២ ពាន់ដុល្លារ ហើយក្រុមលេខ ៤ ដល់លេខ ៨ ក៏ទទួលបានប្រាក់ឧបត្ថម្ភដែរ។ ការប្រកួតវគ្គ ៨ក្រុមនឹងផ្ដើមពីថ្ងៃទី៣ ដល់​ថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ៦០ម៉ែត្រ)៕

Share.