កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ បានក្លាយជាពិធីការិនី និងជាគណកម្មការនៅក្នុងកម្មវិធីប្រកួតកីឡាកាយវប្បកម្មដ៏ល្បីមួយនៅកម្ពុជា ដែលមានឈ្មោះថា “កម្លាំងគោជល់” ដែលជាការប្រកួតប្រជែងកម្លាំង និងទេពកោសល្យ ពីសំណាក់បេក្ខជនទូទៅមកពីគ្រប់ទិសទី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបើកសម្ពោធជាផ្លូវការណ៍នៃកម្មវិធី “កម្លាំងគោជល់” បានរៀបចំឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា៖ ពីមុនធ្លាប់តែជាសិល្បះករច្រើនឆ្នាំដែរ ដូចជាសម្ដែងរឿង និងសម្ដែងក្បាច់គុន និងពិធីការិនីខ្លះដែរ ប៉ុន្តែលើកនេះ គឺជាពិធីការិនី ក្នុងកម្មវិធីថ្មីមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីកញ្ញាធ្លាប់គិតចង់ឱ្យមាន ដើម្បីលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែអស្ចារ្យ ថៃមទាំងកញ្ញាផ្ទាល់គឺជាពិធីការិនីទៀតផង។
កញ្ញា ថាពិតជាមានអារម្មណ៍សប្បាយចិត្តដោយសារកម្មវិធី គឺមានទាំងបង្ហាញពីប្រាសាទ វប្បធម៌ខ្មែរយើង អរិយធម៌ សិល្ប:ក្បាច់គុន គឺមានច្រើននៅក្នុងកម្មវិធីនេះ។ កញ្ញាបន្ថែមថា ពេលដែលចាប់ផ្ដើមធ្វើជាពិធីការិនី កញ្ញាពិតជាចាប់អារម្មណ៍ ជាមួយជីវប្រវត្តិ របស់បេក្ខជនដែលមានការលំបាករៀងៗខ្លួន។
តាមពិតទៅកញ្ញា ចង់ឱ្យបេក្ខជនទាំងអស់ឈ្នះគ្រប់គ្នា តែកម្មវិធីតម្រូវឱ្យមានតែម្នាក់ជាម្ចាស់ប្រាក់រង្វាន់មួយរយលានរៀល (១០០លានរៀល) ដូចនេះកឺត្រូវមានការប្រកួតប្រជែង។ កញ្ញាថា បេក្ខជនមួយចំនួនមានកាយសប្បទាល្អ តែត្រូវប្រកួតក្នុងវញ្ញាសាខ្លះ គឺបែរជាត្រូវមានភាពវៃឆ្លាត យុទ្ធសាស្រ្តទៅវិញ។

ជាចុងក្រោយកញ្ញា ថាពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានចាប់ដៃគូជាមួយលោក ថៃ ចាន់ឡៃ ដើម្បីសហការគ្នា ក្នុងកម្មវិធីដ៏ និងអស្ចារ្យ ដែលមានវិញ្ញាសាជាច្រើន ដោយរួមបញ្ចូលបែបជាសិល្ប:ក្បាច់គុន ដែលមានបេក្ខជនច្រើនជាង ១០០នាក់ នៅក្នុង ៣រាជធានី-ខេត្ត រួមមាន៖ កំពង់ចាម បាត់ដំបង និងភ្នំពេញ។
លោក ថៃ ចាន់ឡៃ ហៅ នេនថៃ ក៏បានលើកឡើងថា នេះគឺជាលើកទី១ហើយសម្រាប់លោកដែលបានក្លាយជាពិធីករ និងជាគណកម្មការនៅក្នុងកម្មវិធីប្រកួតកីឡាកាយវប្បកម្មដ៏ធំមួយ និងបានចាប់ដៃគូជាមួយកញ្ញា ពេជ្រ ចរណៃ ជួយផ្សព្វផ្សាយពីសិល្ប:ក្បាច់គុណវប្បធម៌។
លោក ថៃ ចាន់ឡៃ បានលើកឡើងថា លោកពិតជាមានអារម្មណ៍ប្លែក ជាមួយបេក្ខជននិមួយៗដែលជ្រើសចេញពីតាមបណ្ដាខេត្ត មកចូលរួម Challenge នៅក្នុងកម្មវិធី ទាំងដែលលោករួមទាំង កញ្ញា ពេជ្រ ចរណៃ ក៏មិនបានដឹងពីវិញ្ញាសាដែលត្រូវប្រកួត។ ពិសេសទៀតនោះបានដឹងពីជីវប្រវត្តិរបស់ពួកគាត់ដែលជាគ្រូពេទ្រ ជាអ្នកលក់ផ្កា លក់ភេសជ្ជ:នៅតាមដងផ្លូវ រហូតមានអ្នកខ្លះមិនបានប្រាប់ប្រពន្ធក្នុងការចូលរួមប្រកួតក្នុងកម្មវិធី។
លោកនេនថៃ បានបន្ថែមថា អ្វីដែលលោកភ្ញាក់ផ្អើលគឺការប្រកួតហ្គេមនេះ គឺភាគច្រើនគឺជាហ្គេមខ្មែរ ខណ:ការប្រកួត ក្នុងនាមលោកជាពិធីករ មានអារម្មណ៍អណិតពួកគាត់ ព្រោះថាកម្មវីធីនេះមិនត្រឹមតែប្រកួតតែកម្លាំងទេ ថែមទាំងត្រូវមានប្រាជ្ញា ស្មារតី ពីមួយវិញ្ញាសា គឺត្រូវមានការប្រុងប្រយ័ត្ន ទាំងដែលដៃគូក៏អាចក្លាយជាគូប្រជែនគ្នាផងដែរ។

លោកនេនថៃ ថាអ្នកគាំទ្រ នឹងទទួលបានរស់ជាតិថ្មីមួយទៀត បន្ទាប់ពីបានទស្សនាកម្មវិធីនេះ ដែលមានលោក និងកញ្ញា ពេជ្រ ចរណៃ ដែលជាពិធីករ ពិធីការិនី បែបផ្លូវការធំ នៅកម្ពុជា។
សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS កំពុងផលិតនូវកម្មវិធីដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុននៅកម្ពុជា គឺកម្មវិធី “កម្លាំងគោជល់ ឬ Red Bull Power” ដែលប្រកួតប្រជែងភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា ផលិតឡើងដើម្បីលើកកម្ពស់ ក៏ដូចជាជំរុញទូរទស្សនិកជនគ្រប់ស្រទាប់ ឱ្យចេះស្រឡាញ់សុខភាព ការហាត់ប្រាណប្រចាំថ្ងៃ និងភាពរឹងមាំខាងផ្នែកស្មារតី ពិសេដើម្បីលើកស្ទួយវិស័យកីឡាជាតិ។
កម្មវិធីកាយវប្បកម្ម “កម្លាំងគោជល់” បានចុះជ្រើសរើសបេក្ខជនតាមបណ្ដារាជធានី និងខេត្ត ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង ហើយជ្រើសរើសបានបេក្ខជនជើងខ្លាំងជាច្រើនរូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ដែលមានទឹកប្រាក់រង្វាន់ដ៏សម្បើម រហូតដល់ មួយរយលានរៀល (100លានរៀល)។
កម្មវិធីកម្លាំងគោជល់ នឹងចាក់ផ្សាយភាគដំបូងរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៦៖៣០-៨៖០០យប់។
ដោយឡែក នាឱកាសសន្និសីទសារព័ត៌មានរបស់កម្មវិធីកម្លាំងគោជល់នៅស្ថានីយទូរទស្សន៍ CTN នៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៥នេះដែរ ដោយបានដឹងពីទុក្ខលំបាករបស់កញ្ញា ពេជ្រ ចរណៃ ដែលជាពិធីការិនីរបស់កម្មវិធី កម្លាំងគោជល់ ដែលកំពុងជួបប្រទះនាពេលថ្មីៗនេះ ដោយសារតែមានអគ្គិភ័យឆាបឆេះហាងរបស់កញ្ញា, ក្រុមហ៊ុន Hero King ដែលជាតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានផ្ដល់ជូននូវជំនួយជាថវិកា ក៏ដូចជាសំម្ភារ និងឱកាសការងារថ្មីជាមួយគោជល់ បន្ថែមពីលើមុខងារបច្ចុប្បន្នជា ពិធីការនីរបស់កម្មវិធីកម្លាំងគោជល់ ទៅដល់កញ្ញា ចរណៃ ដែលនេះជាកាយវិការដ៏ប្រពៃ បង្ហាញពីការយកចិត្តដាក់របស់ក្រុមហ៊ុនចំពោះក្រុមការងារផលិតកម្មវិធី៕


