
កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅចូលរួមការប្រកួតពានរង្វាន់បាល់ទះតំបន់អាស៊ាន SEA V.League ជើងទី១ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសហ្វីលីពីន ។
នេះជាសមាភាពគ្រូបង្វឹក និងកីឡាករ ដែលត្រៀមចូលរួមប្រកួតរួមមាន៖

សូមជម្រាបថា ចំពោះពានរង្វាន់បាល់ទះ SEA V.League ឆ្នាំ២០២៥ គឺមាន៥ប្រទេសចូលរួមប្រកួតរួមមាន៖ បាល់ទះជម្រើសជាតិកម្ពុជា, ថៃ, ហ្វីលីពីន, វៀតណាម និងឥណ្ឌូណេស៊ី ខណៈការប្រកួតជើងទី១ នឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
កម្មវិធីប្រកួតជើងទី១ នៅហ្វីលីពីន

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ ធ្លាប់ឈ្នះបាន ២លើកដូចគ្នា ដោយនៅឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ឈ្នះជើងឯកទាំង២ជើង ខណ:ជើងឯករង ជើងទី១ ថៃ ជើងទី២ វៀតណាម ដោយឡែកនៅឆ្នាំ២០២៤ ថៃ ឈ្នះជើងឯកទាំង២ជើង ខណ:ឥណ្ឌូនេស៊ី ជើងឯករងទាំង២ជើង៕

