ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ របស់ក្លិបបាល់ទាត់វិសាខា នឹងត្រូវជួបជាព្រះខ័នរាជស្វាយរៀង ក្នុងជំនួនចុងក្រោយដើម្បីកាត់សេចក្ដីរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥។

ស្របពេល ៤ប្រកួតកន្លងមករបស់ក្រុមទាំង ២ ឈ្នះ៣ ស្មើ១ប្រកួត ដូចគ្នា៖
វិសាខា ជុំទី១ ប្រកួតទី១ យកឈ្នះបឹងកេត ៦-១ ប្រកួតទី២ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៩-០ ប្រកួតទី៣ ស្មើព្រះខ័នរាជស្វាយរៀង ២-២ ដល់ជុំទី២ ប្រកួតទី៤ ឈ្នះបឹងកេត ៧-០ ប្រកួតទី៥ ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ១-០។
ព្រះខ័នរាជស្វាយរៀងវិញ ជុំទី១ ប្រកួតទី១ យកឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៦-០ ប្រកួតទី២ ឈ្នះបឹងកេត ៧-០ ប្រកួតទី៣ ស្មើវិសាខា ២-២ ដល់ជុំទី២ ប្រកួតទី៤ ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៤-០ ប្រកួតទី៥ ឈ្នះបឹងកេត ១-០។

ដូចនេះ តាមរយ:លទ្ធផលប្រកួតកន្លងមករបស់ក្រុមទាំង២ នៅព្រឹក ថ្ងៃសៅរ៍នេះ នឹងត្រូវប្រជែងគ្នាដើម្បីរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ស្របពេល វិសាខា ឈ្នះ ឬស្មើ នឹងក្លាយជាម្ចាស់ជើងឯក ខណ: ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះដាច់ខាត់ ដើម្បីក្លាយជាម្ចាស់ជើងឯក។

ស្របពេល ក្រុមយុវជនរបស់ក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួប ក្រុមយុវជនរបស់អាយអេសអាយ ដង្កោសែនជ័យ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយការប្រកួត នឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹកតទៅ នៅមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)។
ខណ:ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំវិសាខា នឹងជួបជាមួយ អាយ អេសអាយ ដង្កោសែនជ័យ ក្នុងជំនួបប្រកួតទី២ នៃពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញានេះ នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ។

ក្លិបកីឡាបាល់ទាត់ វិសាខា បានរៀបចំការប្រកួត ពានរង្វាន់ VISAKHA U14 CUP លើកទី១ ឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ពិសេសធនធានកីឡាករ ថ្នាលបន្តវេណ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង រវាងកីឡាករ យុវជនតាមបណ្តាក្លឹបនានា
ការប្រកួត បានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ ចំពោះការប្រកួតនឹងធ្វើឡើង នៅទីលាន នៃមជ្ឈមណ្ដលហ្វឹកាហត់បាល់ទាត់ វិសាខា (Visakha Training Centre)។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៤ឆ្នាំលើកដំបូងនេះដែរ គឺមានក្រុមយុវជនថ្នាលចំនួន ៤ក្លិបចូលរួម រួមមានក្រុម យុវជន U14 វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត និងក្រុម យុវជន U14 អាយអេសអាយ ដង្កោសែនជ័យ ដោយប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដើម្បីកំណត់ចំណាត់ថ្នាក់ក្រុមទទួលបានជ័យលាភី៕


