ពានរង្វាន់ AFC Challenge League ២០២៥-២៦ Group Stage វគ្គចែកពូល (តំបន់ខាងកើត) នឹងចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃទី២៦ ខែតុលា ដោយក្រុមតំណាងកម្ពុជា មានចំនួន២គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ខណៈនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន បានធ្វើដំណើរ ទៅប្រទេសឥណ្ឌូណេស៊ី និងព្រះខ័នរាជស្វាយរៀង ត្រៀមធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពូល D ដែលមានព្រះខ័នរាជស្វាយរៀង ជាម្ចាស់ផ្ទះ រួមមាន៖
- Manila Digger FC របស់ហ្វីលីពីន
- ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
- SP Falcons របស់ម៉ុងហ្គោលី
- Ezra FC របស់ឡាវ។

ពូល E ដែលមានDewa United ជាម្ចាស់ផ្ទះ រួមមាន៖
- Dewa United របស់ឥណ្ឌូណេស៊ី
- Shan United របស់មីយ៉ាន់ម៉ា
- Tainan City FC របស់តៃវ៉ាន់
- ភ្នំពេញក្រោន របស់កម្ពុជា។
កម្មវិធីប្រកួត៖
ពូល D
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង ប៉ះ SP Falcons របស់ម៉ុងហ្គោលី ម៉ោង៤:០០រសៀល
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ Ezra FC របស់ឡាវ ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់
- ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Manila Digger FC របស់ហ្វីលីពីន ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់ ខណៈការប្រកួតទាំង ៣របស់ព្រះខ័នរាជស្វាយរៀង គឺធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពូល E
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ Dewa United របស់ឥណ្ឌូណេស៊ី ប៉ះ ភ្នំពេញក្រោន ម៉ោង៧:០០យប់
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ភ្នំពេញក្រោន ប៉ះ Shan United របស់មីយ៉ាន់ម៉ា ម៉ោង ៣:០០នាទីរសៀល
- ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Tainan City របស់តៃវ៉ាន់ ប៉ះ ភ្នំពេញក្រោន ម៉ោង ៣:០០នាទីរសៀល ខណៈការប្រកួតទាំង៣របស់ភ្នំពេញក្រោន ធ្វើឡើងនៅ កីឡដ្ឋាន Indomilk Arena។

សូមជម្រាបថា កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំងពីរគឺនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ តុលា សម្រាប់តំបន់អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់តំបន់អាស៊ីខាងកើត ខណៈវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥–២៦ នេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

