រឿងអាស្រូវរបស់បងស្រី ហុង ឬមានឈ្មោះពិត ជៀវ ដែលជាបុរសមានវ័យ៣៨ឆ្នាំ ហើយក្លែងខ្លួនជាស្រីបោកប្រាស់ប្រុសៗចំនួន ១៦៩១ នាក់ ផ្ទុះការចាប់អារម្មណ៍ច្រើន ដោយសារតែមានជនរងគ្រោះមួយចំនួនធំគឺជាបុគ្គលល្បី ឬជាអ្នកមានមុខមានមាត់ក្នុង។

យ៉ាងណាមិញអ្វីដែលជាការចាប់អារម្មណ៍ចុងក្រោយគេនេះគឺមានការសង្ស័យមួយបានកើតឡើង ដោយបានលេចធ្លាយចេញមកក្រៅថា បុរសសង្ហា Super Star ប្រចាំកោះតៃវ៉ាន់គឺលោក ចូវ ជាលន់ ឬ Jay Chou អាចជាជនរងគ្រោះម្នាក់នៃវីដេអូលួចថតរបស់បងស្រីហុងដែរ។
ប៉ូលិសបានចាប់ខ្លួនចែហុង បន្ទាប់ពីទទួលបានព័ត៌មានអំពីការផ្សព្វផ្សាយរូបភាព និងវីដេអូឯកជនជាច្រើននៅលើបណ្តាញសង្គម។ យោងតាម HK01 ជនរងគ្រោះរបស់ចែហុង រួមមាននិស្សិត បុគ្គលិកការិយាល័យ គ្រូបង្វឹកកាយសម្បទា និងសូម្បីតែតារាល្បីលើបណ្តាញសង្គមដែលមានអ្នកតាមដានរាប់លាននាក់ក៏ជាជនរងគ្រោះផងដែរ។
បន្ទាប់ពីអត្តសញ្ញាណរបស់បុរសទាំងអស់ ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយចែហុង ត្រូវបានលេចធ្លាយ បានធ្វើឱ្យវិស័យសិល្បៈកម្សាន្តចិនរងការចាប់អារម្មណ៍ភ្លាមៗដែរ ព្រោះតែមានជនរងគ្រោះដែលមានភិនភាគស្រដៀងទៅនឹងតារាល្បី។ ទោះជាយ៉ាងណា ចូវ ជៀលុន ត្រូវបានស្រាយបំភ្លឺថាគ្មានជាប់ពាក់ព័ន្ធ។ មហាជនចិនបានរកឃើញថា អ្នកសរសេរប្លុកម្នាក់បានប្រើរូបភាពបុរសដែលធ្លាប់ទៅផ្ទះចែហុង ហើយមានរូបរាងស្រដៀងនឹងចូវជៀលុន ដើម្បីបង្កើតព័ត៌មានមិនពិតដើម្បីទាក់ទាញចំណាប់អារម្មណ៍។

ប៉ុន្តែការពិត ចូវ ជៀលុន មិនស្ថិតក្នុងបញ្ជីជនរងគ្រោះជិត ១,៧០០ នាក់ដែលធ្លាប់ទាក់ទងជាមួយចែហុងទេ ហើយគាត់ក៏មិនបានក្បត់ប្រពន្ធរបស់គាត់ឈ្មោះ ខុនលីង ដូចព័ត៌មានដែលអ្នកសរសេរប្លុកបានផ្សព្វផ្សាយនោះលើកយកមកសរសេរដែរ។
ចំពោះការត្រូវបានគេផ្សព្វផ្សាយព័ត៌មានមិនពិតនៅក្នុងរឿងអាស្រូវចែហុងនេះ សាមីខ្លួន លោក ចូវ ជៀលុន មិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកប្រើបណ្តាញសង្គមជាច្រើន និងអ្នកគាំទ្រតារាចម្រៀង បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយថ្កោលទោសទង្វើរបស់អ្នកសរសេរប្លុកដែលប្រើព្រឹត្តិការណ៍រសើបដើម្បីបង្កើតរឿងភូតកុហក សម្រាប់ទាក់ទាញការចូលទស្សនា។ ពួកគេបានស្នើឱ្យ ចូវ ជៀលុន ចាត់វិធានការដ៏ម៉ឺងម៉ាត់ ដូចជាការប្តឹងផ្តល់អ្នកបំផ្លាញកេរ្តិ៍ឈ្មោះ និងរូបភាពរបស់គាត់។
គួរដឹងថា ចូវ ជៀលុន គឺជាតារាចម្រៀងដ៏ល្បីមួយរូប ដែលត្រូវបានគេចាត់ជាស្ដេចតន្ត្រីប៉ុបអាស៊ី ហើយគាត់ក៏ជានិមិត្តរូបនៃវិស័យសិល្បៈតន្ត្រីរបស់ចិនផងដែរ៕

