​ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League 2025) រដូវកាលឆ្នាំ២០២៥ បាន​ឈាន​ដល់​សប្ដាហ៍ទី១១ហើយ នៅ​រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុមបាល់ទាត់នារីវិសាខា ទល់នឹងសមាគមក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរឪង នៅទីលាន Visakha Training Centre ម៉ោង ៣:៣០រសៀល ថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៥ សប្តាហ៍ទី១១។

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

Share.