ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ កម្ពុជា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ ៣ប្រកួតជាប់គ្នា មាន ៩ពិន្ទុពេញ ក្នុងពូល A នៅព្រឹត្តិការណ៍បាល់ទាត់ប៉ូលីសអាស៊ានឆ្នាំ ២០២៥ ASEAN Police Football Open 2025 ធ្វើឡើងនៅប្រទេសវៀតណាម។

ឆ្លងកាត់ ៣ប្រកួតរួមមករបស់ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ កម្ពុជា ក្នុងពូល A រួមមាន៖
- ក្រសួងមហាផ្ទៃ ៤-២ វៀតណាម
- ក្រសួងមហាផ្ទៃ ២-១ ឡាវ
- ក្រសួងមហាផ្ទៃ ៤-២ ថៃ
ស្របពេលពូល B ក្រុមសន្តិសុខសាធារណៈវៀតណាម II ឈ្នះ ៣ប្រកួតដូជគ្នា មាន ៩ពិន្ទុ ឈរកំពូលតារាង ខណ:ក្រុមទីម័រខាងកើត ឈរលេខ២ នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយការប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ០២៥។

ដូចនេះសម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ០២៥ រួមមាន៖
- ក្រសួងមហាផ្ទៃ កម្ពុជា ប្រកួតជាមួយ ទីម័រខាងកើត ម៉ោង ៤:០០នាទីល្ងាច
- វៀតណាម II ប្រកួតជាមួយ ថៃ ម៉ោង ៨:០០នាទីយប់
ការប្រកួតពានរង្វាន់ ASEAN Police Football Open 2025 ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៥ មាន ៧ប្រទេស ចូលរួម ចែកចេញជា ២ពូលរួមមាន៖
- ពូល A៖ ក្រុមសន្តិសុខសាធារណៈវៀតណាម I, ឡាវ, ថៃ, កម្ពុជា
- ពូល B៖ ក្រុមសន្តិសុខសាធារណៈវៀតណាម II, អូស្ត្រាលី, សិង្ហបុរី, ទីម័រខាងកើត
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ ASEAN Police Football Open 2025 មានប្រាក់រង្វាន់សរុប ៧ម៉ឺនដុល្លារ។ ម្ចាស់ជើងឯកនឹងទទួលបាន ៣ម៉ឺនដុល្លារ ពានរង្វាន់មួយ និងមេដាយមាស។ ជើងឯករងទទួលបាន ១ម៉ឺន ៥ពាន់ដុល្លារ និងមេដាយប្រាក់ ខណៈក្រុមចំណាត់ថ្នាក់លេខ៣ ទាំងពីរ នឹងទទួលបាន ១ម៉ឺនដុល្លារ៕



