ដើមឈើចម្លែក! ដើមសម្រក តែគេនិយមហៅថា ដើមឈើលោកតា ដើមឈើលោកយាយ នៅប្រាសាទតាមាន់ ត្រូវបានភ្ញៀវទេសចរ និងកងទ័ពមានជំនឿថាស័ក្ដិសិទ្ធិ បន់ស្រន់អ្វីបានហ្នឹង តាមសេចក្ដីប៉ងប្រាថ្នា។
សូមចុចអាន៖ កងទ័ពនៅប្រាសាទតាមាន់ មានជំនឿលើដើមចេកម្យ៉ាងថាមានបារមី


កងទ័ពមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ដើមឈើលោកតា និងដើមឈើលោកយាយនេះ គឺមានភ្ញៀវទេសចរមកបន់ស្រន់ច្រើន ហើយអ្នកខ្លះថាការបន់ស្រន់រមែងតែងតែបានជោគជ័យ។
ដើមសម្រក ដែលគេនិយមហៅថា ដើមឈើលោកតា ដើមឈើលោកយាយនេះ ស្ថិតនៅខាងជើងរោងដំរីទ្រោមប្រមាណជា១០០ម៉ែត្រ ស្ថិតនៅផ្នែកខាងក្រោមនៃប្រាសាទតាមាន់។
សូមចុចអាន៖ ជម្លោះព្រំដែនកម្ពុជាថៃ៖ អ្នកស្រុកជាំក្សាន្តជឿជាក់លើរាជរដ្ឋាភិបាល និងមិនចាកចេញពីភូមិបើមិនមានបទបញ្ជា

ចុះអ្នកវិញ ចង់ប្រាថ្នាអ្វី បើបានទៅដល់ដើមឈើលោកតា និងដើមឈើលោកយាយ?