ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក koji gyotoku គ្រូបង្វឹកជនជាតិជប៉ុន កាលពីថ្ងៃទី១៤ កក្កដា បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025។

ស្របពេលការប្រកួតទី១ របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវជួបឡាវ នៅកីឡដ្ឋាន Patriot នៅទីក្រុងហ្សាកាតា ប្រទេសប្រទេសឥណ្ឌូណេស៊ី។ សម្រាប់ពានរង្វាន់នេះដែរ កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយវៀតណាម និងឡាវ។
កម្មវិធីប្រកួតរបស់ក្រុម U23 កម្ពុជា៖

ពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 មាន ១០ប្រទេសចូលរួមប្រកួតប្រជែងរួមមាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ។ ដោយការប្រកួតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជើងឯកអាយុក្រោម ២៣ប្រចាំតំបន់អាស៊ាន ASEAN U-23 Championship រៀបចំឡើងដំបូងនៅឆ្នាំ២០០៥ ថៃជាម្ចាស់ផ្ទះ ម្ចាស់ជើងឯក ថៃ ឆ្នាំ២០១១ ខកខានការប្រកួត ឆ្នាំ២០១៩ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក ឥណ្ឌូនេស៊ី ឆ្នាំ២០២២ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក វៀតណាម និងចុងក្រោយឆ្នាំ២០២៣ ថៃ ម្ចាស់ផ្ទះ ជើងឯក វៀតណាម៕

