ក្រុមបាល់ទាត់​ក្រសួងមហាផ្ទៃ កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់ វៀតណាម II វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Police Football Open 2025 នៅ​ថ្ងៃទី១៥ កក្កដា វេលាម៉ោង ៧:០០នាទីយប់។

ក្រុមក្រសួងមហាផ្ទៃ កម្ពុជា បានឈ្នះក្រុមទីម័រខាងកើត ដោយបាល់កាត់ក្តី១១ម៉ែត្រ ១០-១១ ១ក្រោយស្មើគ្នា២-២ ចប់​ការប្រកួត។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ក្រុមវៀតណាម II បាន​យក​ឈ្នះ ថៃ ដោយលទ្ធផល ២-១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Police Football Open 2025។

ការ​ប្រកួត​ពាន​រង្វាន់ ASEAN Police Football Open 2025 ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៥ មាន ៧ប្រទេស​ ចូល​រួម ចែកចេញជា ២ពូលរួម​មាន៖

  • ពូល A៖ ក្រុមសន្តិសុខសាធារណៈវៀតណាម I, ឡាវ, ថៃ, កម្ពុជា
  • ពូល B៖ ក្រុមសន្តិសុខសាធារណៈវៀតណាម II, អូស្ត្រាលី, សិង្ហបុរី, ទីម័រខាងកើត

គួរ​បញ្ជាក់ថា ការ​ប្រកួត​ពាន​រង្វាន់ ASEAN Police Football Open 2025 មាន​ប្រាក់​រង្វាន់សរុប ៧ម៉ឺនដុល្លារ។ ម្ចាស់ជើងឯកនឹងទទួលបាន ៣ម៉ឺនដុល្លារ ពានរង្វាន់មួយ និងមេដាយមាស។ ជើងឯករងទទួលបាន ១ម៉ឺន ៥ពាន់ដុល្លារ និងមេដាយប្រាក់ ខណៈក្រុមចំណាត់ថ្នាក់លេខ៣ ទាំងពីរ នឹងទទួលបាន ១ម៉ឺនដុល្លារ៕

Share.