ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួប វៀតណាម ក្នុងជំនួបទី១ កាប្រកួតពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ៤:០០នាទីរសៀល នៅក្នុងសាល Jakarta International Velodrome ប្រទេសឥណ្ឌូណេស៊ី។

កម្មវិធីប្រកួត របស់កម្ពុជា ក្នុងពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ជើងទី២ នៅឥណ្ឌូណេស៊ី៖

សម្រាប់ការប្រកួតនៅជើងទី១ ប្រទេសហ្វីលីពីន ម្ចាស់ជើងឯក រួមជាមួយប្រាក់រង្វាន់ រួមមាន៖
- ម្ចាស់ជើងឯកថៃ ទទួលបានប្រាប់រង្វាន់ចំនួន ១៣០០០ ដុល្លារ
- មេដាយប្រាក់ឥណ្ឌូណេស៊ី ទទួលបានប្រាក់រង្វាន់ ១២០០០ ដុល្លារ
- មេដាយសំរិទ្ធិវៀតណាម ទទួលបានប្រាក់រង្វាន់ ១១០០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៤ ហ្វីលីពីន ទទួលបានប្រាក់រង្វាន់ ១០០០០ ដុល្លារ
- ចំណាត់ថ្នាក់លេខ៥ កម្ពុជា ទទួលបានប្រាក់រង្វាន់ ៩០០០ដុល្លារ
គួរបញ្ជាក់ថា កាប្រកួតពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមនៅថ្ងៃទី១៦ នេះ នឹងបញ្ចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសាល Jakarta International Velodrome នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ៕


