ទីបំផុតបាល់ទះជម្រើសជាតិកម្ពុជា មានឈ្មោះក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB Men’s Volleyball World Ranking គិតត្រឹមថ្ងៃទី២៣ កក្កដានេះ។

ក្រោយបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទះប្រចាំទ្វីបអាស៊ាន SEA V League ឆ្នាំ២០២៥ លើកដំបូងនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើមិនសូវបានល្អក៏ដោយ តែក៏ជាផលវិជ្ជមានមួយ ដើម្បីបន្តលើកមុខមាត់កម្ពុជាលើកឆាកអន្តរជាតិបន្តទៀត។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ FIVB Men’s Volleyball World Ranking របស់ប្រទេសទាំង ៥ ប្រចាំតំបន់អាស៊ាន៖
ក្រុមបាល់ទះបុរសឥណ្ឌូណេស៊ី ឈរនៅចំណាត់ថ្នាក់ ៤៩

ក្រុមបាល់ទះបុរសថៃ ឈរនៅចំណាត់ថ្នាក់ ៥៧

ក្រុមបាល់ទះបុរសវៀតណាម ឈរនៅចំណាត់ថ្នាក់ ៥៨

ក្រុមបាល់ទះបុរសហ្វីលីពីន ឈរនៅចំណាត់ថ្នាក់ ៧៨

ក្រុមបាល់ទះបុរសកម្ពុជា ឈរនៅចំណាត់ថ្នាក់ ៨៦

សម្រាប់លទ្ធផលក្រោយចប់ការប្រកួតពានរង្វាន់កីឡាបាល់ទះប្រចាំទ្វីបអាស៊ាន SEA V League ឆ្នាំ២០២៥ សរុបទាំង ២ជើងមានដូចខាងក្រោម៖
- ឥណ្ឌូណេស៊ី ជើងទី១ ជើងឯករង ជើងទី២ ម្ចាស់ជើងឯក
- ថៃ ជើងទី១ ម្ចាស់ជើងឯក ជើងទី២ ចំណាត់ថ្នាក់លេខ៣
- វៀតណាម ជើងទី១ ចំណាត់លេខ៣ ជើងទី២ ជើងឯករង
- ហ្វីលីពីន ទទួលបានចំណាត់ថ្នាក់លេខ៤ ទាំង ២ជើង
- កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៥ ទាំង ២ជើង
គួរបញ្ជាក់ថា បច្ចុប្បន្នសម្រាប់ក្រុមដែលឈរនៅលេខ១ ពិភពលោក បានទៅលើក្រុមបាល់ទះបុរសប៉ូឡូញ លេខ២ អ៊ីតាលី លេខ៣ បារាំង លេខ៤ ប្រេស៊ី និងលេខ៥ ជប៉ុន៕


