ព្រះសីហនុ៖ វាពិតជារឿងដែលមិននឹកស្មានដល់ថា ស្រុកស្ទឹងហាវមានសៃវៀនបញ្ជល់មាន់យ៉ាងធំសម្បើមបែបនេះ ក្រោយពីរូបថតជាច្រើនសន្លឹកត្រូវបានប្រជាពលរដ្ឋបញ្ចូនមកកាន់អង្គភាពសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយដល់ថ្នាក់លើ ដើម្បីធ្វើការទប់ស្កាត់ក្រុមមនុស្សញៀនល្បែងស៊ីសងប្រភេទនេះ ខណ:រាជរដ្ឋាភិបាល កំពុងតែមានចំណាត់ការយ៉ាងតឹងរឹងបំផុតនោះ។

តាមប្រភពពីប្រជាពលរដ្ឋដែលបានទម្លាយរូបភាពមកកាន់អង្គភាពសារព័ត៌មាន (សុំមិនបញ្ចេញឈ្មោះ) បានរៀបរាប់ឲ្យដឹងថាសៃវៀនមាន់នេះបានបើកដំណើរ ការ ជាច្រើនខែមកហើយ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដោយបែងចែកជាបីទីតាំងផ្សេងគ្នាក្នុងការចល័តថ្ងៃជល់ ដោយទីតាំងទី១-នៅអតីតរោងចក្រចំរាញ់ប្រេងក្បែររោងចក្រស្ទឹងហាវស្ថិតក្នុងភូមិ៤ សង្កាត់អូត្រេះ ស្រុកសង្ហាវទី២ នៅផ្លូវច្រកចូលទៅតំបន់តាលះ (ច្រកចូលតាមក្រោមស្ពានផ្លូវល្បឿន)មានទីតាំងស្ថិតនៅព្រំប្រទល់ស្រុកស្ទឹងហាវនិងក្រុងកំពង់សោម.ទី3-ដែលជាទីតាំងសៃវៀនមានស្តង់ដា ដែលសម្រាប់បញ្ជល់មាន់គូរថ្លៃៗ ចាប់ផ្ដើមពីតម្លៃមួយគូតូចបំផុត៥០០ ដុល្លារឡើងរហូត៥០០ ដុល្លាជាង។

ប្រភពដដែលបានបន្តទៀតថា ចំពោះមូលហេតុដែលពួកគាត់ទម្លាយរូបភាពទាំងនេះ គឺដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយធ្វើការផ្សាយ ដើម្បីជាប្រភពព័ត៌មានមួយ ជាដំណឹងឲ្យថ្នាក់ដឹកនាំខាងលើជ្រាបអំពីស្ថានភាពនៅក្នុងមូលដ្ឋាន ដែលមានល្បែងស៊ីសងនៅក្នុងទឹកដី ដែលផ្ទុយពីរអនុសាសន៍របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពផ្សេងទៀត មិនផ្លូវការ បានបញ្ជាក់បន្ថែមថា ម្ចាស់សៃវៀននេះ មានឈ្មោះថា តាស្រមូម ដោយសង្ស័យ មានការសហការជាមួយនឹងសមត្ថកិច្ចមូលដ្ឋាន ហើយជារៀងរាល់ថ្ងៃ អ្នកទៅលេងទីនោះ មានទាំងអ្នកនេសាទ ម្ចាស់ទូកនេសាទ ប៉ូលីស និងកងរាជអាវុធហាត់ក៏មានដែរ។

ចំពោះសេចក្តីរាយការណ៍អម រូបភាពទាំងនេះ លោក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានធ្វើការច្រើនចោល យ៉ាងដាច់អហិងការថា ក្នុងភូមិសាស្ត្ររបស់គាត់ក្នុងស្រុកស្ទឹងហាវ គឺពុំមានល្បែងស៊ីសងបញ្ជល់មាន់ ប៊ៀរ អាប៉ោង ដូចក្នុងរូបភាពដែលប្រជាពលរដ្ឋបានផ្ញើមកកាន់អង្គភាពសារព័ត៌មាននោះទេ។ ចំពោះរូបភាពដែលផ្ញើមកកាន់អង្គភាពសារព័ត៌មាននេះ គឺជារូបភាពចាស់ មិនមែនជារូបភាពបច្ចុប្បន្ននោះទេ។ ព្រោះនៅពេលដែលមានករណីលួចបញ្ជល់មាន់នេះ លោកបានដឹកនាំកម្លាំងចុះបង្ក្រាបជាញឹកញាប់៕

Share.