ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២៣ឆ្នាំ នឹងត្រូវជួបឥណ្ឌូណេស៊ី នៅក្នុងកីឡដ្ឋាន Gelora Bung Karno ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 នៅថ្ងៃទី២៩ កក្កដានេះ នៅទីក្រុងហ្សាកាតា ប្រទេសប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ៨:០០នាទីយប់។

ដោយឡែកសម្រាប់ប្រកួតយកចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមជម្រើសជាតិថៃ អាយុក្រោម ២៣ឆ្នាំ បន្ទាប់ពីយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Gelora Bung Karno នៅទីក្រុងហ្សាកាតា ប្រទេសប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ កក្កដា។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ អស់ឱកាសឡើងវគ្គបន្ត ការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 ឆ្លងកាត់ ២ប្រកួត របស់ U23 កម្ពុជា ក្នុងពូល B ប្រកួតទី១ ស្មើជាមួយឡាវ ១-១ ប្រកួតទី២ ចាញ់វៀតណាម ២-១។ ដូចនេះ វៀតណាម ឈ្នះ ២ប្រកួត មាន៦ពិន្ទុ ឡើងទៅវគ្គបន្ត ខណ:កម្ពុជា និងឡាវ ស្មើ១ប្រកួត ចាញ់១ប្រកួតដូចគ្នា មាន១ពិន្ទុ។

ពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 មាន ១០ប្រទេសចូលរួមប្រកួតប្រជែង ដោយកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយវៀតណាម និងឡាវ ពូល A មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ ខណ:ពូល C មាន ថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ ដោយការប្រកួតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជើងឯកអាយុក្រោម ២៣ប្រចាំតំបន់អាស៊ាន ASEAN U-23 Championship រៀបចំឡើងដំបូងនៅឆ្នាំ២០០៥ ថៃជាម្ចាស់ផ្ទះ ម្ចាស់ជើងឯក ថៃ ឆ្នាំ២០១១ ខកខានការប្រកួត ឆ្នាំ២០១៩ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក ឥណ្ឌូនេស៊ី ឆ្នាំ២០២២ កម្ពុជា ម្ចាស់ផ្ទះ ជើងឯក វៀតណាម និងចុងក្រោយឆ្នាំ២០២៣ ថៃ ម្ចាស់ផ្ទះ ជើងឯក វៀតណាម៕


